ភ្នំពេញ៖ សាលាអន្តរជាតិអាយលីដ (iLEAD) ជាសាលា ដែលផ្ដល់គុណភាពអប់រំតាមស្តង់ដារអន្តរជាតិ (IPC និង IEYC) ចាប់ពីមត្តេយ្យសិក្សា រហូតដល់បឋមសិក្សានោះ បានផ្ដល់អាហារូបករណ៍ ៣០% ទៅលើតម្លៃសិក្សាក្នុងឆ្នាំថ្មី ២០១៧-២០១៨ នេះ។ 

សាលាអន្តរជាតិអាយលីដ (iLEAD)

IPC និង IEYC ជាកម្មវិធីសិក្សាល្បីលើពិភពលោក ដោយបច្ចុប្បន្នមានសាលាចំនួន ២ ០០០ កំពុងប្រើប្រាស់កម្មវិធីនេះ នៅក្នុងប្រទេសប្រមាណជាង ៩០ កម្មវិធីសិក្សានេះ ហើយភាពខុសប្លែករបស់កម្មវិធីសិក្សានេះមាន ចំណេះដឹង ជំនាញ និងការយល់ដឹង ខណៈដែលជំនាញទាំងអស់នេះ អាចឲ្យពួកគេស្វែងយល់ដោយខ្លួនឯង ថែមទាំងបានការយល់ដឹងជាសកលផងដែរ។

សាលានេះមានកម្មវិធីសិក្សាថ្នាក់ភាសាខ្មែរ និងភាសាអង់គ្លេស ដោយប្រើកម្មវិធីគណិតវិទ្យា និងកម្មវិធីភាសាអង់គ្លេសមកពីអង់គ្លេស ក្នុងនោះផងដែរគឺអាចឲ្យសិស្សស្វែងយល់ពីរបៀបប្រើប្រាស់ក្នុងកម្មវិធី វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ។

ចំពោះគ្រូវិញ iLEAD មានការជ្រើសរើសដោយប្រុងប្រយ័ត្ន ដោយតម្រូវឲ្យមានសញ្ញាប័ត្របញ្ជាក់ត្រឹមត្រូវ និងមានបទពិសោធន៍ក្នុងការបង្រៀនយូរឆ្នាំ ហើយសុទ្ធសឹងតែជាជនជាតិដើម និងមានឆន្ទៈក្នុងការបណ្ដុះបណ្ដាលក្មេងៗ។

iLEAD មិនត្រឹមតែបង្កើតដើម្បីធ្វើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជួយគាំទ្រសហគមន៍ប្រមាណ ៤៩ ក្នុងតំបន់ជនបទតាមរយៈការផ្ដល់សេវាអប់រំ និងការផ្ដល់សាលាមត្តេយ្យសហគមន៍ឲ្យប្រើប្រាស់ឥតគិតថ្លៃ ថែមទាំងបណ្ដុះបណ្ដាលបន្ថែម ទាក់ទងនឹងបញ្ហាសុខភាព អនាម័យ អាហារូបត្ថម្ភ និងការដាំដុះ។

ប្រសិនជាលោកអ្នកចាប់អារម្មណ៍កម្មវិធីសិក្សាលំដាប់អន្តរជាតិ និងអាចជួយសហគមន៍បានផងនោះ សូមទាក់ទងមកកាន់៖

ទូរសព្ទ ០២៣ ៨៨៤ ៥៦០ / ០៧៧ ៩០០ ១២៣

វិបសាយ www.ilead-international.org

ផេកហ្វេសប៊ុក iLEAD International School  

សាលាអន្តរជាតិអាយលីដ (iLEAD) ផ្ដល់គុណភាពអប់រំតាមស្តង់ដារអន្តរជាតិ (IPC និង IEYC)
សាលាអន្តរជាតិអាយលីដ (iLEAD) ផ្ដល់គុណភាពអប់រំតាមស្តង់ដារអន្តរជាតិ (IPC និង IEYC)
សាលាអន្តរជាតិអាយលីដ (iLEAD) ផ្ដល់គុណភាពអប់រំតាមស្តង់ដារអន្តរជាតិ (IPC និង IEYC)
iLEAD ជួយគាំទ្រសហគមន៍ប្រមាណ ៤៩ ក្នុងតំបន់ជនបទ
សាលាអន្តរជាតិអាយលីដ (iLEAD) ផ្ដល់គុណភាពអប់រំតាមស្តង់ដារអន្តរជាតិ (IPC និង IEYC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]