អាមេរិក៖ ព្រឹត្តការណ៍សន្និសីទផ្សព្វផ្សាយការប្រកួតរវាងជើងខ្លាំង Floyd Maywheather និង Conor McGregor នៅតែបន្ត ខណៈនេះជាលើកទី៣ ដែលបានធ្វើឡើងនៅក្នុងមជ្ឈមណ្ឌល Barclay ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក។

ក្នុងជំនួបលើកទី៣នេះ អ្នកទាំងពីរ នៅតែបន្តឌឺដង ជេរប្រទិចគ្នាដូចកាលពីរាល់ដង ពោលគឺគ្មានពាក្យសម្តីណាមួយសមរម្យ និយាយពាក់ព័ន្ធ ឬបង្ហាញពីការប្រកួតរបស់ខ្លួននោះទេ។ បន្ថែមពីនេះទៀត ជួបគ្នាលើកនេះ Floyd បានធ្វើឲ្យ Conor McGregor ភ្លឺភ្នែក ក្រោយពីអ្នកប្រដាល់មិនដែលចាញ់រូបនេះ បាចលុយសុទ្ធស្តែងៗ នៅលើឆាក។

យ៉ាងណាមិញ លុយសុទ្ធដែល Floyd បានបាចចោលនេះ គឺសុទ្ធសឹងតែជាក្រដាសប្រាក់១ដុល្លារ ធ្វើឲ្យ Conor McGregor ឆ្លើយតបឌឺដងមកវិញ ថានេះគ្រាន់តែលុយ១ដុល្លារតែប៉ុណ្ណោះ។ ក្នុងនោះ កំពូលអ្នកប្រយុទ្ធក្នុងទ្រុង UFC បានសួរថា «ទាំងអស់នេះសុទ្ធតែក្រដាស១ដុល្លារ ចុះឯណាលុយរាប់លានដុល្លារ?..»

គួរបញ្ជាក់ថា អ្នកទាំងពីរនៅតែបន្តធ្វើព្រឹត្តការណ៍បែបនេះ គឺដើម្បីផ្សព្វផ្សាយអំពីការប្រកួតរបស់ខ្លួន ក៏ដូចជាទាក់ទាញអ្នកមើលផងដែរ ព្រោះនេះជាការប្រកួតប្រវត្តិសាស្ត្រ ដែលជើងខ្លាំងមកពី UFC ប៉ះគ្នាជាមួយអ្នកប្រដាល់មិនដែលចាញ់ នៅសង្វៀន T-Moblie Arena នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕ 

ព្រឹត្តការណ៍សន្និសីទផ្សព្វផ្សាយការប្រកួតរវាងជើងខ្លាំង Floyd Maywheather និង Conor McGregor នៅតែបន្ត
នេះជាលើកទី៣ ដែលបានធ្វើឡើងនៅក្នុងមជ្ឈមណ្ឌល Barclay ទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក
អ្នកទាំងពីរ នៅតែបន្តឌឺដង ជេរប្រទិចគ្នាដូចកាលពីរាល់ដង ពោលគឺគ្មានពាក្យសម្តីណាមួយសមរម្យ និយាយពាក់ព័ន្ធ ឬបង្ហាញពីការប្រកួតរបស់ខ្លួននោះទេ
អ្នកទាំងពីរនៅតែបន្តធ្វើព្រឹត្តការណ៍បែបនេះ គឺដើម្បីផ្សព្វផ្សាយអំពីការប្រកួតរបស់ខ្លួន ក៏ដូចជាទាក់ទាញអ្នកមើលផងដែរ
ជួបគ្នាលើកនេះ Floyd បានធ្វើឲ្យ Conor McGregor ភ្លឺភ្នែក ក្រោយពីអ្នកប្រដាល់មិនដែលចាញ់រូបនេះ បាចលុយសុទ្ធស្តែងៗ នៅលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]