ភ្នំពេញ៖ ជាតារាសម្ដែង តាំងពីវ័យក្មេង ដែលពោរពេញដោយទេពកោសល្យ អ្នកនាង លី ចាន់សីហា បានធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់ នូវរឿងមួយ។

ព្រោះតែទើបតែបញ្ចប់ភាពនៅលីវ មិនបានប៉ុន្មានខែផង ស្របដែលខ្លួនកំពុងពពោះជាង២ខែទៀត លី ច័ន្ទសីហា បែរជាត្អូញត្អែរថាគ្មានការមើលថែទៅវិញ។

នេះបើតាមគណនីផ្លូវការ របស់តារាទឹកភ្នែករូបនេះបានបង្ហោះថា៖ «ខ្ញុំឈឺកណាស់ហើយ តែមិនហ៊ានញ៉ាំថ្នាំទេ ខ្លាចប៉ះពាល់កូន មានដែរគិតថាចង់មើលថែរក្សាខ្ញុំដូចម៉ាក់ប៉ាខ្ញុំទេ ?» មួយឃ្លានេះ ជាអ្វីដែលសីហា បានចែកចាយក្នុងបណ្ដាញសង្គម។

ក្នុងនោះ អ្នកនាង ក៏បានបញ្ជាក់ដែរថា មិនមែនជារឿងអ្វីធំដុំនោះទេ តែយ៉ាងណាក៏ចង់ឲ្យស្វាមី កាន់តែយកចិត្តទុកដាក់ លើខ្លួនបន្ថែមតែប៉ុណ្ណោះ៕

ចុះសម្រាប់ប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណា ចំពោះសារមួយនេះ? 

រូបភាពរបស់តារាសម្ដែង លី ចាន់ សីហា ដែលបានបង្ហោះ
តារាសម្ដែង លី ចាន់ សីហា និង​ស្វាមី
តារាសម្ដែង លី ចាន់ សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី​ ចាន់សីហា