ចិន៖  លោក Huang Jiaxin  ដែលមានទម្ងន់រហូតដល់ទៅ ២៦៥គីឡូក្រាម និងជាបុរសធាត់ជាងគេបង្អស់នៅក្នុងប្រទេសចិន  ឥឡូវនេះខាងមន្ទីរពេទ្យបានផ្តល់ដំណឹងល្អមួយថា លោក Huang បានស្រកអស់៧០គីឡូក្រាមហើយ ក្នុងរយៈពេលត្រឹម ៥ខែចុងក្រោយនេះ។

បុរសធាត់វ័យ ២៦ឆ្នាំរូបនេះ ធ្លាប់បង្កើតឲ្យមានការចាប់អារម្មណ៍ម្តងរួចមកហើយកាលពីខែកុម្ភៈកន្លងទៅ  គឺនៅពេលដែលលោកបានដួលសន្លប់នៅតាមផ្លូវ នៅក្នុងទីក្រុង អ៊ូហាន។  កាលនោះមនុស្សប្រមាណ២០នាក់ បានព្យាយាមលើកលោក និងចំណាយពេលជាង២ម៉ោងទើបអាចរុញលោក ចូលទៅក្នុងរថយន្តសង្គ្រោះបន្ទាន់បានសម្រេច។

ក្រោយមកទៀត លោក Huang ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Chengdu No.3 ដើម្បីចាប់ផ្តើមការព្យាបាលសម្រកទម្ងន់។ លោកត្រូវបានគេរៀបចំឲ្យមានរបបអាហារមួយដែលត្រឹមត្រូវ រួមផ្សំនឹងការហ្វឹកហាត់ផ្នែករាងកាយមួយចំនួនទៀត។

ដើម្បីជាជំនួយដល់ការតាមដានប្រែប្រួលទម្ងន់របស់លោក ខាងមន្ទីរពេទ្យបានកុម្ម៉ង់ជញ្ជីងថ្លឹងពិសេសមួយសម្រាប់លោក ដែលអាចថ្លឹងទាំងកៅអ៊ីអង្គុយ។ នៅក្នុងខែមីនា គ្រូពេទ្យបានសម្រេចចិត្តវះកាត់ បង្រួមក្រពះ  ដើម្បីជួយកាត់បន្ថយចំណង់អាហារ។

លោកវេជ្ជបណ្ឌិត Liu Yanjun ដែលជាគ្រូពេទ្យទទួលបន្ទុកលើអ្នកជំងឺរូបនេះ បានឲ្យដឹងថា ឥឡូវនេះ  ដល់ពេលដែលលោក Huang អាចរួចផុតពីការត្រួតត្រាពីខាងមន្ទីរពេទ្យហើយ ប៉ុន្តែទិសដៅនៃការសម្រកទម្ងន់របស់គេ គឺនៅវែងឆ្ងាយទៀតណាស់។ លោកវេជ្ជបណ្ឌិត Liu បាននិយាយថា “ពួកយើងមិនចង់ឲ្យគាត់ (លោក Huang) ស្រកគីឡូលឿនពេកទេ ព្រោះវាអាចធ្វើឲ្យគាត់មានបញ្ហាផ្នែករូបរាងកាយ។ ទិសដៅរបស់យើង គឺចង់ឲ្យគាត់ស្រកគីឡូយឺតៗ បន្តិចម្តងៗ ហើយបើតាមគម្រោងរបស់យើង គឺចង់ឲ្យគាត់ស្រកដល់ ១០០គីឡូក្នុងរយៈពេលត្រឹមមួយឆ្នាំ បន្ទាប់ពីការវះកាត់បង្រួមក្រពះរួច”

សូមទស្សនារូបភាពខាងក្រោម៖

កាលពីខែកុម្ភៈកន្លងទៅ លោកបានដួលសន្លប់នៅតាមផ្លូវ
លោក Huang Jiaxin ជាបុរសដែលធាត់ជាងគេបង្អស់នៅក្នុងប្រទេសចិន
លោកបានស្រកគីឡូដល់ទៅ ៧០គីឡូឯណោះ ក្នុងរយៈពេលត្រឹមតែ ៥ខែ
បុរសធាត់វ័យ ២៦ឆ្នាំរូបនេះ ធ្លាប់បង្កើតឲ្យមានការចាប់អារម្មណ៍ម្តងរួចមកហើយដែលពីខែកុម្ភៈកន្លងទៅ
កាលនោះ មនុស្សប្រមាណជា២០នាក់ បានព្យាយាមលើកលោក និងចំណាយពេលជាង២ម៉ោង
លោក Huang ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Chengdu No.3 ដើម្បីចាប់ផ្តើមការព្យាបាលសម្រកទម្ងន់
ក្នុងខែមីនា គ្រូពេទ្យក៏បានសម្រេចចិត្តវះកាត់បង្រួមក្រពះរបស់លោក ដើម្បីជួយកាត់បន្ថយចំណង់អាហារ
លោកត្រូវបានគេរៀបចំឲ្យមានរបបអាហារមួយដែលត្រឹមត្រូវ រួមផ្សំនិងការហ្វឹកហាត់ផ្នែករាងកាយមួយចំនួនទៀត
ខាងមន្ទីរពេទ្យក៏បានធ្វើការកម្ម៉ង់ជញ្ជីងពិសេសមួយសម្រាប់លោក
ទិសដៅនៃការសម្រកទម្ងន់របស់គេ គឺនៅវែងឆ្ងាយទៀតណាស់
រូប លោក Huang Jiaxin កាលនៅជាទារក
រូប លោក Huang Jiaxin កាលនៅក្មេង
រូប លោក Huang Jiaxin កាលនៅក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]