ខេត្តកំពង់ចាម ៖ ​មាន​ហេតុការណ៍​​ដ៏​ភ្ញាក់​ផ្អើល​​មួយ​ក្នុង​សណ្ឋា​គារ​ភ្នំប្រុស ​ស្ថិតនៅ​ភូមិ​​ទី​១៥ សង្កាត់​កំពង់​ចាម ​ក្រុង​កំពង់​ចាម ​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃទី​៤ មីនា ​២០១២ ​ដោយ​ស្ត្រី​ពុំ​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​អាយុ​​ចន្លោះ​​ពី​​២០​ទៅ​២២​ឆ្នាំ​​ សម្បុរស​ ​​សក់​ស្លូត ​កម្ពស់​​១,៤៤​ម៉ែត្រ ​ដេក​ស្លាប់​នៅ​ជាន់​ទី​២ ​ក្នុង​បន្ទប់​​លេខ​៣១៨ ​ទាំង​អាក្រាត​​កាយ ដោយ​​មាន​ស្នាម​​ជាំ​រឹត.ក​ និង​បែក​​ចិញ្ចើម​​​ហូរ​ឈាម​។

ភ្លាមៗ​នោះ​​សមត្ថ​កិច្ច​បាន​ដាក់​ការ​​សង្ស័យ​ថា ​អំពើ​ឃាត​កម្ម​ដ៏​​សាហាវ​នេះ ​អាច​កើត​ឡើង​ពី​​ប្រុស​ស្នេហ៍​​ជាអ្នក​សមា្លប់​​ហើយ​រត់​គេច​ខ្លួន​​ ។ សមត្ថ​កិច្ច​​​ឱ្យ​ដឹង​ថា ​ស្ត្រីដែល​​ស្លាប់​​នោះ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​​ស្នាក់​នៅផ្ទះ​មួយ​កន្លែង ភូមិ​ចុង​ថ្នល់ សង្កាត់​​បឹង​កុក ​ក្រុង​កំពង់ចាម ។ ​តាម​លោក​វរ​សេនីយ៍ត្រី សំ ផាត អធិ​ការ​នគរបាល​ក្រុង​កំពង់​ចាម ​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា កាលពីវេលា​ម៉ោង​​១០​យប់​​ថ្ងៃទី​៣ មីនា គេ​​ឃើញ​គូ​ស្នេហ៍​​១​គូ​បាន​មក​រក​ជួល​បន្ទប់​​សណ្ឋា​គារ​ខាង​លើ ។ លោក​​បាន​ប្រាប់​បន្ត​ថា ​រហូត​មក​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃទី​៤ មីនា ក្រុម​អ្នក​បោសស​ម្អាត​តាម​បន្ទប់​សណ្ឋា​គារ​​បាន​ទៅ​​គោះ​ទ្វារ​បន្ទប់​ តែ​មិន​មាន​​នរណា​ម្នាក់​ចេញ​ម​ក​បើក​ទ្វារ​ឱ្យ​នោះ ទេ ។ ​ដោយ​​មាន​ការ​សង្ស័យ​​​​​​​​​​​​​​​​​​​​​​​​ក៏​ចុះ​​ទៅជាន់​ខាង​ក្រោម​យក​សោ​ទ្វារ​បន្ទប់​មក​ចាក់​​មើល​មិនឃើញ​ម​ាន​មនុស្ស​នៅ​លើ​គ្រែ​​​​​ ​តែ​ទ្វារ​បន្ទប់​​ទឹក​បិទ​ជិត ពេល​ដែល​​យក​ដៃ​រុញ​ទ្វារ​នោះ​ ស្រាប់តែឃើញ​​មនុស្ស​ស្រី​ម្នាក់​ដេក​ស្លាប់​​ស្រាត​ននល​គក​តែម្តង ។ ​អ្នក​សម្អាត​​បន្ទប់​បាន​ប្រញាប់​ចុះ​មក​ប្រាប់​ដល់​ម្ចាស់​សណ្ឋា​គារ ព្រម​ទាំង​បាន​រាយ​ការណ៍​​ប្រាប់​សមត្ថ​កិច្ច​។ លោក​សំ ផាត​ បន្ត​ថា ​​ក្រោយ​ពី​ទទួល​ព័ត៌​មាន ​លោក​​ក៏​បាន​ដឹក​នាំ​កម្លាំង​​ជំនាញ​យុត្តិ​ធម៌​នៃ​ អធិ​ការ​ដ្ឋាន​នគរបាល​​ក្រុង​កំពង់​ចាម ​នគរបាល​បច្ចេក​ទេស​​ខេត្ត ព្រមទាំង​​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​​ទៀត ​ចុះ​ដល់​កន្លែង​កើត​ហេតុ​​ដើម្បី​ត្រួត​ពិនិត្យ ​​តែពុំ​ឃើញ​​មាន​អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​​ខ្លួន​អ្នក​ស្លាប់​​នោះ​ទេ ។ ​នៅលើ​ឥដ្ឋ​​ម​ាន​ស្នាម​ឈាម​ និង​ស្រោម​អនាម័យ​១​ហែក​តែ​មិន​ទាន់​បាន​ប្រើ​​​នៅ​ឡើយ ។ ករណី​នេះ​ក្នុង​ជំហាន​ដំបូង​ត្រូវបាន​សន្និ​ដ្ឋាន​ថា ​ស្ត្រី​រងគ្រោះ​ត្រូវ​​សង្សារ​នាំ​​មក​​ដេក​នៅ​ក្នុង​បន្ទប់​​​សណ្ឋា​គារ​នេះ​​​ ហើយអាច​មាន​បញ្ហា​​​​​ណា​មួយ​​ដែល​មិន​ទាន់​បាន​​​​រួមភេទ​ក៏​​​​​​​មាន​ការ​ខឹង​យ៉ាង​សម្បា រហូត​មាន​ការ​ប្រវាយ​ប្រតប់​​អូស​ទម្លាក់​​ពី​​លើ​គ្រែ​​ដោយ​អុក​ក្បាល​នឹង​ឥដ្ឋ​ ​និង​រឹត.ក​​សម្លាប់​រួច​​អូស​យក​ទៅ​​ដាក់​​នៅ​ក្នុង​បន្ទប​់ទឹក​តែ​ម្តង ។

នៅក្រោយ​​ហេតុការណ៍​​ខាងលើ​នេះត្រូវបាន​លោក​ឧត្តមសេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្ត ន​ិង​​លោក​វរសេនីយ៍​ឯក​ ជឹម សេង​ហុង ​ស្នង​ការ​​​រង​នគរបាល​​ខេត្ត​ទទួល​ផែន​​​យុត្តិធម៌​បាន​​បញ្ជា​ដោយ​​​ចាត់​ឱ្យ​​លោក​​សំ ផាត ​បន្ត​ស្រាវជ្រាវ​ដោយ​យក​ចិត្តទុក​ដាក់​ដើម្បី​ស្វែង​រក​​ឃាត​ក​​ តែ​រហូត​​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​​មាន​តម្រុយ​ទេ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]