រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​រថយន្ដ​ធុន​ធំ​ពីរ​គ្រឿង​បុក​គ្នា​នៅ​តាម​បណ្ដោយ​ផ្លូវ​បណ្ឌិត ម៉ុង ឫ​ទ្ធី ស្ថិត​ក្នុង​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ បណ្ដាល​ឱ្យ​អ្នក​បើក​បរ​​រថយន្ដ​​ម្នាក់​របួសធ្ងន់​។ ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​ត្រូវ​​ភាគី​ទាំង​ពីរ​ដោះស្រាយ​គ្នា​នៅ​កន្លែង​កើត​ហេតុ​តែ​ម្ដង ។

រថយន្ដ​ធុន​ធំ​ទាំង​ពីរ​គ្រឿង​នោះ​​មួយ​គ្រឿង​​ម៉ាក​​កា​ម៉ាស​សណ្ដោង​កន្ទុយ ពណ៌​សលាយ​ខៀវ ចំណែកមួយ​គ្រឿង​ទៀត​ម៉ាក​អីុ​ស៊ុ​យ​ហ្សុយ ប្រភេទ​រថយន្ដ​បែន​ដឹក​ដី​ពណ៌​សលាយ​ត្រួយ​ចេក។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា រថយន្ដ​ទាំង​ពីរ​គ្រឿង​បើក​បរ​​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​​គ្នា​។ លុះ​មក​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​រថយន្ដ​កាម៉ាស​សណ្ដោង​កន្ទុយ​ជ្រុល​ទៅ​បុក​ប​ញ្ឆិ​ិ​ត​ជា​មួយ​រថយន្ដ​បែន​ដឹក​ដី​តែ​ម្ដង បណ្ដាល​ឱ្យ​រថយន្ដ​បែន​ដឹក​ដី​ខូចខាត​​មួយ​ចំហៀង​​ផ្នែក​ខាង​មុខ ឯអ្នក​បើក​បរ​រង​របួសធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅគ្លីនិក​ឯកជន ចំណែក​រថយន្ដ​កា​ម៉ា​សរង​ការ​ខូច​ខាត​​បន្ដិចបន្ដួច ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង ប៉ុន្ដែ​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចេញ​មុខ​ធ្វើការ​សម្រប​សម្រួល​គ្នា​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​ គ្រាន់តែ​មាន​អន្ដរា​គមន៍​​ពី​សមត្ថកិច្ច​ខ្លះៗ​ប៉ុណ្ណោះ៕         

ដក​ស្រង់​ពី​គេហទំព័រ​កោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]