ភ្នំពេញ៖ ទោះបីជាលោក អ៊ិត សេដ្ឋា បានទទួលមរណភាពទៅ ប៉ុន្តែពិធីការិនីជើងចាស់ និងជាដៃគូដ៏ល្អម្នាក់ អ្នកនាង យុគ ចិន្តា នៅតែបន្តការមើលថែរក្សាក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា យ៉ាងល្អជំនួសលោក អ៊ិត សេដ្ឋា ផងដែរ។

ក្រោយពីបានទិញផ្ទះមួយល្វែងដ៏ស្រស់ស្អាតមួយ ជូនម្តាយជរា និងកូនប្រុសស្រីលោក អ៊ិត សេដ្ឋា បានហើយ ពេលនេះអ្នកនាង យុគ ចិន្តា ក៏មិនភ្លេចឆ្លៀតពេលវេលាពីការងារ ដើម្បីមកទិញសម្ភារៈផ្គត់ផ្គង់ ប្រើប្រាស់ក្នុងផ្ទះ តុ ទូ គ្រែ ពូក វាំងនន និងថ្នាំផ្លាស់ប្តូរពណ៌ផ្ទះទាំងមូល ទៅតាមការស្រលាញ់ចូលចិត្តកូនលោក សេដ្ឋា ផងដែរ។

អ្នកនាងយុគ ចិន្តា បានសរសេររៀបរាប់នៅក្នុងហ្វេសប៊ុករបស់ខ្លួនទាំងស្រុងដូច្នេះថា៖

«បន្ទាប់ពីទិញបានផ្ទះមួយល្វែងសំរាប់ក្រុមគ្រួសារសពលោក អ៊ិត សេដ្ឋា រួចរាល់ហើយ ថ្ងៃនេះនាងខ្ញុំក៏បានឆ្លៀតពេលវេលាពីការងារ ដើម្បីមកទិញសំភារៈផ្គត់ផ្គង់សំរាប់ផ្តល់ជូនដល់ក្រុមគ្រួសារលោកសេដ្ឋា ដែលសម្ភារទាំងអស់នោះរួមមាន គ្រឿងប្រើប្រាស់ក្នុងផ្ទះ តុ ទូ គ្រែ ពូក វាំងនន និងថ្នាំផ្លាស់ប្តូរពណ៌នៃគេហដ្ឋានទាំងមូល ទៅតាមការស្រលាញ់ចូលចិត្តរបស់ក្មួយៗដែលជាកូនៗនៃបងប្រុស សេដ្ឋា ព្រោះថានៅតែប៉ុន្មានសប្តាហ៍ទៀត ផ្ទះទាំងមូលនឹងត្រូវរួចរាល់ជាស្ថាពរ សូមអគុណដល់សន្តានចិត្តបងប្អូនខ្មែរទាំងអស់ ដែលស្រលាញ់នឹងផ្តល់ថវិកាជួយដល់ក្រុមគ្រួសារសពលោក អ៊ិត សេដ្ឋា»

សូមសរសើរចំពោះទឹកចិត្ត របស់អ្នកនាង យុគ ចិន្តា ទោះពេលគ្មានវត្តមានរបស់លោក អ៊ិត សេដ្ឋា ក៏អ្នកនាងនៅតែស្រលាញ់រាប់អានក្រុមគ្រួសារមួយនេះ ហើយប្រឹងប្រែងជួយអស់ពីលទ្ធភាព ដើម្បីតបស្នងមិត្តភាព ដែលមានជាមួយគ្នាកន្លងមកទៀតផង៕

ទស្សនាកម្រងរូបភាពខាងក្រោម៖ 

សកម្មភាពដើរទិញតុ​ ទូ របស់អ្នកនាង យុគ ចិន្តា
សកម្មភាពដើរទិញគ្រែ ពូក របស់អ្នកនាង យុគ ចិន្តា
សកម្មភាពដើរទិញវាំងនន របស់អ្នកនាង យុគ ចិន្តា
សកម្មភាពដើរទិញវាំងនន របស់អ្នកនាង យុគ ចិន្តា
សកម្មភាពទិញថ្នាំលាបផ្ទះ របស់អ្នកនាង យុគ ចិន្តា
សកម្មភាពទូទាត់ប្រាក់ការចំណាយ បស់អ្នកនាង យុគ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា