មនុស្សយើង នៅពេលដែលមានវ័យកាន់តែចាស់ទៅៗ ស្បែកមុខក៏កាន់តែមានភាពយារធ្លាក់ និងជ្រីវជ្រួញ ទៅតាមនោះដែរ។ ប៉ុន្តែ សូមអ្នកកុំបារម្ភអី! សាច់ធ្លាក់ និងស្នាមជ្រីវជ្រួញនេះ អាចកាត់បន្ថយបាន ដោយគ្រាន់តែប្រើប្រាស់គ្រឿងផ្សំធម្មជាតិ ២ មុខប៉ុណ្ណោះ។

មួយអាទិត្យ អនុវត្តតែម្តង ទៅពីរដង អ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផល ជាក់ជាមិនខាន

គ្រឿងផ្សំទីមួយគឺ “ស៊ុតស” ដែលមានសមត្ថភាព ជួយបន្តឹងស្បែកមុខ បានយ៉ាងមានប្រសិទ្ធភាព។ រីឯ “ត្រសក់” វិញ ជួយបណ្តុះកោសិកាស្បែកឲ្យល្អឡើងវិញ ព្រមទាំងអាចបំផ្លាញរ៉ាឌីកាល់សេរី ដែលបង្កជាសាច់ធ្លាក់ និងជ្រួញបាន ដោយសារវាសំបូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន K និងវីតាមីន C ខ្ពស់។

មួយអាទិត្យ អនុវត្តតែម្តង ទៅពីរដង អ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផល ជាក់ជាមិនខាន

# របៀបធ្វើ

ចិតសំបកត្រសក់ឲ្យស្អាត រួចកាត់មួយកំណាត់ មកហាន់ជាចំណិតតូចៗ សឹមដាក់ចូលម៉ាស៊ីនក្រឡុកឲ្យម៉ដ្ឋ។ ២ ឬ ៣ នាទីក្រោយ ចាក់វាចេញមក សង្កត់យកតែទឹកឲ្យអស់ រួចដាក់ស៊ុតសចូល និងវាយចូលគ្នា ឲ្យសព្វល្អ។

# របៀបប្រើ

អ្នកគ្រាន់តែលាបវាតាមបរិវេណដែលអ្នកចង់បាន រួចទុកចោល ១៥ នាទី សឹមលាងសម្អាតជាមួយទឹកធម្មតា ជាការស្រេច។ មួយអាទិត្យ អនុវត្តតែម្តង ទៅពីរដង អ្នកនឹងភ្ញាក់ផ្អើលពីលទ្ធផល ជាក់ជាមិនខាន! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]