(ភ្នំពេញ)៖ តារាសម្ដែងពូកែខាងដើរតួក្រមិចក្រមើម អ្នកនាង សុខ សោម៉ាវត្តី កំពុងតែទទួលបានប្រជាប្រិយខ្លាំង ទោះបីជានាងបានប្រកាសផ្អាក ការសម្ដែង ដើម្បីទុកពេលវេលាសម្រាប់ខ្លូនឯងក៏ដោយ ប៉ុន្តែសន្ទះនៃការគាំទ្រពីទស្សនិកជន នៅតែខ្លាំងនៅឡើយ។ ថ្មីៗនេះ ពោលគឺនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៧នេះ សុខ សោម៉ាវត្តី បានបញ្ចេញសារក្នុងចិត្តមួយ ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសនោះអ្នកដែលពូកែខាងនិយាយដើមគេ គឺស្ទើរតែងើបមុខមិនរួចតែម្ដង ពេលដែលបានអានសារនេះហើយ។

តួឯកស្រីក្នុងរឿង «លោកយាយកំពូលស្នេហ៍» អ្នកនាង សុខ សោម៉ាវត្តី បានសរសេរនៅលើប្រព័ន្ធសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «អ្នកខ្លះគិតពីជីវិតអ្នកឲ្យល្អស្អាតទៅ កុំយកពេលទំនេរអត់ប្រយោជន៍ របស់អ្នកមកនិយាយអាក្រក់ពីខ្ញុំ អតីតកាលខ្ញុំអាក្រក់ ឬល្អ ឈឺចាប់ឬសប្បាយយ៉ាងម៉េច ក៏ដោយ សំខាន់ពេលនេះ គឺខ្ញុំកំពង់ឱបបច្ចុប្បន្នកាល ដ៏ស្រស់ស្អាតរបស់ខ្ញុំ។ ខ្ញុំមិនដែលវិលមុខហាលថ្ងៃ នឹងរឿងពីមុនរបស់ខ្ញុំផង ចុះអ្នកអីក៏ទំនេរម្ល៉េះ»។

សុខ សោម៉ាវត្តី បន្ដទៀតថា «ខ្ញុំនិយាយតាមត្រង់ ខ្ញុំអាណិតអ្នកណាស់ ដែលត្រូវមកឱបអតីតកាលរបស់ខ្ញុំ មកវិលមុខឈឺក្បាល ឬឈឺចាប់ជំនួសខ្ញុំ ទំនេរមើលថែខ្លួនឲ្យតែល្អ សំអាតខ្លួនឲ្យស្អាត កុំឲ្យធំខ្លិនមាត់ខ្លិនក្លៀកដាក់គេ ទៅបានហើយ ហើយបើប៉ុណ្ណឹងហើយ មិនទាន់បាត់រមាស់រឿងគេទៀត ធ្វើរឿងល្អក្នុងសង្គមខ្លះទៅ ក្រែងបានបុណ្យខ្លះ..ជូនចំពោះអ្នកទំនេរអត់ប្រយោជន៍ខ្លះ»។

គួរកត់សម្គាល់ថា រឿងនៅក្នុងចិត្ដ ដែលឈានទៅដល់ការ ផ្ទុះជាសារនៅលើបណ្ដាញសង្គមនេះ អ្នកនាង សុខសោម៉ាវត្តី ហាក់បីដូចជាមានការខឹងសម្បារ ទៅលើនរណាម្នាក់ និងចង់ស្ដែងឲ្យអ្នកនោះដឹងថា ខ្លួនអស់ទ្រាំ ទៀតហើយ។ តែយ៉ាងណាមិញ តារាស្រីរូបនេះ នៅតែមានប្រជាប្រិយភាពដដែល ដោយសារតែសម្រស់ស្រស់ ត្រកាលពីធម្មជាតិ និងទេពកោសល្យផ្នែកសិល្បៈរបស់នាងផងនោះ៕

សុខ សោម៉ាវត្តី លេង​មួយ​ឃ្លានេះ ធ្វើ​ឲ្យ​អ្នក​ពូកែ​និយាយ​ដើមគេ ស្ពឹកមុខ​តែម្ដង
តារាសម្ដែងពូកែខាងដើរតួក្រមិចក្រមើម អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
តារាសម្ដែងពូកែខាងដើរតួក្រមិចក្រមើម អ្នកនាង សុខ សោម៉ាវត្តី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី