បរទេស៖ ស្របពេលដែលពិភពលោកកំពុងរំជើបរំជួលនឹង  WannaCry ដែលជា មេរោគថ្មីគំរាមយកប្រាក់  កុំព្យូទ័រម៉ាក Macs គ្មានការប៉ះពាល់ពីមេរោគនេះទេ ព្រោះវីរុសនេះវាយលុកលើប្រព័ន្ធប្រតិបត្តិការ Windows ដែលមាន Version ទាបប៉ុណ្ណោះ។

ទោះបីកុំព្យូទ័រ Mac មិនសូវទទួលរងការវាយលុកដូចកុំព្យូទ័័រដែលប្រើ Windows ក៏ដោយ  ក៏មិនមែនមានន័័យថា Mac មិនដែលទទួលរងការវាយលុកនោះទេ ហើយមិនយូរមិនឆាប់ Mac នឹងក្លាយជាគោលដៅវាយលុកមិនខាន។

សំនួរភាគច្រើនគឺថា តើMac ធ្លាប់រងផលប៉ះពាល់ពីមេរោគដែរឬទេ?

ផលិតផលរបស់អេបផល

ចំលើយនោះគឺ Mac  ត្រូវបានគេជឿថា ធ្លាប់ត្រូវបានវាយលុកដោយ Hacker ជនជាតិរុស្ស៊ីមួយក្រុម ដែលពួកគេប្រើមេរោគឈ្មោះ Xagent ដើម្បីចូលទៅក្នុង Mac ដើម្បីលួចយកទិន្នន័យដែលបានបង្ហោះទុកសំរាប់ធ្វើការ Backup។  ឯកាលពីឆ្នាំមុនវិញ KeRanger ដែលជាមេរោគសំរាប់ Hack បានក្លាយជាមេរោគដំបូងបំផុតដ៏ជាក់លាក់ដែលវាយលុក Mac។ 

ហេតុអ្វីបានជាមេរោគមានសំរាប់កុំព្យូទ័រដែលប្រើ Windows មានច្រើនជាងមេរោគសំរាប់ Mac?

មានមូលហេតុ២ដែលនាំឲ្យមានមេរោគសំរាប់Windows ជាងMac។ មូលហេតុទាំង២នោះទាក់ទងទៅនឹងចំណូលនៃទឹកប្រាក់ទាំងអស់។ ទីមួយគឺអ្នកដែលHack កុំព្យូទ័រដែលប្រើ Windows  ទទួលបានផលចំណេញច្រើនជាងការ Hack កុំព្យូទ័រដែលប្រើMac ព្រោះជាក់ស្ដែង​ចំនួនអ្នកប្រើ Window  ច្រើនជាងចំនួនអ្នកដែលប្រើMac។ មូលហេតុទី២នោះគឺ អ្នកដែលHackភាគច្រើន ទិញយកឧបករណ៍សំរាប់សរសេរមេរោគដើម្បីវាយលុក ព្រោះថាវាចំណាយអស់តិច និងងាយស្រួលជាងបង្កើតមេរោគដោយខ្លួនឯង ដែលឧបករណ៍សំរាប់សរសេរមេរោគភាគច្រើន គឺសំរាប់ Hack Windows ប៉ុន្តែ Mac នៅតែត្រូវបានវាយលុកដោយមេរោគម្ដងម្កាលដែរ។ 

តើត្រូវធ្វើយ៉ាងណាដើម្បីការពារMacរបស់អ្នកពីមេរោគ?

នៅក្នុងប្រព័ន្ធប្រតិបត្តិការ MacOS មានកម្មវិធី២ ដើម្បីការពារមេរោគគឺកម្មវិធី Gatekeeper និង XProect ដែលកម្មវិធីទាំង២នេះនឹងការពារ​ មិនឲ្យអ្នកប្រើប្រាស់ Installអ្វី ដែលមានភាពមិនប្រក្រតីចូលទៅក្នុងកុំព្យូទ័រឡើយ។ Gatekeeperបិទមិនឲ្យអ្នកតំឡើង (Install) កម្មវិធីពីខាងក្រៅ Mac App Store ដែលមិនទាន់បានទទួលស្គាល់ពីក្រុមហ៊ុន Apple។ ឯ XProect ជាកម្មវិធីសំរាប់ Scan មេរោគលើកម្មវិធីណាដែលអ្នក Download មកហើយ  តែបើសិនជាវា Scan​ទៅមានកម្មវិធីណាមួយ ដែលមានភាពមិនប្រក្រតី វានឹងលោតសញ្ញាប្រាប់។ អ្នកត្រូវ Update Gatekeeper និង​XProect​ជាប្រចាំផងដែរ ដើម្បីឲ្យវាមានភាពប្រុងប្រយ័ត្ន។

កម្មវិធីGatekeeper
កម្មវិធីXProect

តើអ្នកគួរប្រើកម្មវិធីកំចាត់មេរោគបន្ថែមឬអត់?

ទោះបីជាអ្នក Update កម្មវិធី Gatekeeper និង XProect ជានិច្ចក៏ដោយ ក៏ប៉ុន្តែអ្នកអាចនឹងជួួបមេរោគថ្មីៗដែលកម្មវិធីទាំង២នេះមិនទាន់មានលទ្ធភាពអាចចាប់បាន។ បើសិនអ្នកនៅមានការព្រួយបារម្មណ៍ អ្នកអាចបញ្ចូលAnti Virusបាន គ្រាន់ជាការការពារចន្លោះប្រហោង ហើយម្យ៉ាងទៀតគឺថា កម្មវិធីសំរាប់សំលាប់មេរោគសំរាប់ MacOS ភាគច្រើនគឺមិនគិតប្រាក់ឡើយ។ 

រូបតំណាងកម្មវិធីសម្លាប់មេរោគ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]