អ៊ុយក្រែន៖  បុរសវ័យចំណាស់ជនជាតិអ៊ុយក្រែនម្នាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយបង្ហាញស្នាដៃច្នៃប្រឌិត បង្កើតមនុស្សយន្តធ្វើពីឈើ បានយ៉ាងស្រស់ស្អាត និងគួរជាទីទាក់ទាញ។

លោក Dmitry Balandin គាត់ជាអ្នកបើកឡានស្ទូចម្នាក់។ លោកបានចំណាយពេលអស់១ឆ្នាំកន្លះ ដើម្បីកែច្នៃផលិតគ្រួសារមនុស្សយន្ត ចេញពីឈើចំនួន ១,៧៥០បំណែក។

ការចាប់ផ្តើមធ្វើមនុស្សយន្តនេះឡើង លោក Balandin មិនបានធ្វើការគូរព្រាងទុក ឬមានប្លង់អ្វីទាំងអស់។ ពោលគឺរាល់ការឌីហ្សាញផ្នែកនីមួយៗ នៃតួខ្លួនរបស់មនុស្សយន្ត លោក Balandin គ្រាន់តែគិតទុករួចជាស្រេច វានៅក្នុងខួរក្បាលរបស់លោក ហើយបញ្ចេញសកម្មភាពធ្វើតែម្តង។

ការបង្កើតស្នាដៃម៉ូដែលមនុស្សយន្តដំបូងនេះ របស់លោក Balandin រួមមានតួអង្គ Centurion តួអង្គ នាង Amazon (មិត្តស្រីរបស់តួអង្គ Centurion) និងតួអង្គកូនៗរបស់ពួកគេ ដែលមាននៅក្នុងខ្សែភាពយន្ត ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាព មនុស្សយន្តធ្វើពីឈើ ដែលជាស្នាដៃរបស់លោក Balandin
រូបភាព មនុស្សយន្តធ្វើពីឈើ ដែលជាស្នាដៃរបស់លោក Balandin
រូបភាព មនុស្សយន្តធ្វើពីឈើ ដែលជាស្នាដៃរបស់លោក Balandin
រូបភាព មនុស្សយន្តធ្វើពីឈើ ដែលជាស្នាដៃរបស់លោក Balandin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]