អាមេរិក៖ កំពូលអ្នកកីឡាកាស និងបច្ចុប្បន្នជានាយកប្រតិបត្តិរបស់ស្ថាប័ន WWE លោក Triple H ថ្មីៗនេះ បានប្រកាសអញ្ជើញ ជើងខ្លាំងពីររូប Floyd Maywheather និង Conor McGregor ឲ្យឡើងសង្វៀនកីឡាកាស ដើម្បីផ្សព្វផ្សាយអំពីការប្រកួតរបស់ពួកគេ ក៏ដូចជាការកម្សាន្តដល់អ្នកគាំទ្រផងដែរ។

Floyd Maywheather និង Conor McGregor

គួរបញ្ជាក់ថា រយៈពេល២ថ្ងៃកន្លងមកនេះ Floyd និង Conor McGregor បានចូលរួមផ្សព្វផ្សាយការប្រកួតរបស់ខ្លួន តាមរយៈសន្និសីទកាសែត ដោយលើកទីមួយ ធ្វើឡើងនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក និងលើកទីពីរធ្វើនៅទីក្រុង Toronto ប្រទេសកាណាដា។

កាលពីសន្និសីទលើកទីមួយ អ្នកទាំងពីរបានបោះពាក្យសម្តីឌឺដងគ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើល ជាពិសេសនោះ អំឡុងពេល Conor McGregor និយាយឌឺដង បញ្ឈឺទៅកាន់ Floyd ស្រាប់តែក្បាលមេក្រូរបស់គេ ត្រូវបានកាត់សម្លេងចោលតែម្តង ដោយសារតែពាក្យសម្តីខ្លះ ជាពាក្យមិនសរមម្យ។

យ៉ាងណាមិញ ក្រោយពីមានបញ្ហានេះកើតឡើង Triple H ដែលជានាយកប្រតិបត្តិនៅសង្វៀនកីឡាកាស WWE បានប្រកាសប្រាប់នៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា «ព្រឹត្តការណ៍ RAW មានកម្មវិធីនិយាយតាមមេក្រូច្រើន» ដែលនេះបានន័យថា Floyd និង McGregor អាចនឹងបាញ់បោះពាក្យសម្តីដាក់គ្នាដោយសេរី នៅលើសង្វៀនកីឡាកាស Raw ។

បើទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបផ្លូវការណាមួយពីជើងខ្លាំងទាំងពីររូបនេះទេ ថាតើពួកគេនឹងយល់ព្រមតាមការអញ្ជើញរបស់ Triple H ឬយ៉ាងណា៕ 

អ្នកកីឡាកាស Triple H
McGregor ឌឺដងទៅកាន់ Floyd ក្នុងសន្នុិសីទលើកទី២ នៅប្រទេសកាណាដា
Floyd និយាយទៅកាន់ McGregor ក្នុងសន្នុិសីទលើកទី២ នៅប្រទេសកាណាដា
ទិដ្ឋភាពក្នុងសន្និសីទកាសែតលើកទីមួយ ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក

ប្រភព៖ WWE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]