បរទេស៖  មនុស្សមួយចំនួនធំបាន Download កម្មវិធី Messenger ព្រោះ Facebook មិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ញើសារកម្មវិធីរួមគ្នាតែមួយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍របស់Messengerមិនមែនគ្រាន់តែការChatនោះទេ។ ខាងក្រោមនេះគឺជាមុខងារក្នុងMessengerដែលយើងតែងតែមើលរំលង៖

១. ការដាក់ទឹកមុខនៅលើមុខ

ឥលូវនេះEmojiដែលតែងប្រើប្រាស់នៅពេលChatឬក៏Postអាចប្រើប្រាស់យកមកដាក់លើមុខអ្នកបាននៅកំឡុងពេលVideo Call។ អ្នកក៏អាចដាក់ជាFilterនិងស្រោមមុខបានដែរដោយគ្រាន់តែចុចលើប៊ូតុងLikeអ្នកនឹងអាចទាញការប្រើប្រាស់ទាំងនោះបានហើយ។ 

២. កក់ភោជនីយដ្ឋានជាមួយគ្នាបាន

ការណាត់គ្នាទៅក្រៅញ្ញាំអីពិតជារញ៉េរញ៉ៃណាស់ជាមួយនឹងការChatអំពីកន្លែងនឹងពេលវេលាដែលអ្នកចង់ទៅ។ កក់តុនៅភោជនីយដ្ឋានបន្ទាប់មកប្រាប់ព័ត៌មានទាំងនោះនៅក្នុង Group Chat របស់អ្នកនឹងធ្វើឲ្យការជួបគ្នាមានភាពងាយស្រួលជាងមុន។ អ្វីដែលប្រសើរនោះគឺអ្នកអាចបង្ហាញព័ត៌មានដែលទាក់ទងនឹងភោជនីយដ្ឋានដើម្បីជ្រើសរើសជុំគ្នា។ 

៣. អាចមានការសន្ទនាដោយសម្ងាត់

ការងាររបស់Messenger នេះនឹងមានប្រយោជន៍សំរាប់អ្នក បើសិនជាអ្នកមានព័ត៌មានដែលសំខាន់និងចង់ប្រាប់ទៅនរណាម្នាក់ដោយសម្ងាត់។ Messengerមិនគ្រាន់តែ Encrypted ការសន្ទនារបស់អ្នកនោះទេ តែអ្នកក៏អាចកំនត់ពេលវេលាដើម្បីឲ្យChatនោះលុបបាន បន្ទាប់ពីម្នាក់ទៀតមើលហើយផងដែរ។ 

4. បង្កើតPlaylistនៅលើSpotifyជាមួយគ្នាបាន

បើសិនជាអ្នកធ្វើដំណើរកម្សាន្តទៅផ្លូវឆ្ងាយការស្ដាប់ចម្រៀងនឹងធ្វើឲ្យការធ្វើដំណើរនោះមានភាពសប្បាយជាងមុន  ប៉ុន្តែមនុស្សយើងមានចំនង់ចំនូលចិត្តខុសគ្នាដូច្នេះហើយបើសិនជាអ្នកចាក់ចម្រៀងតាមទូរស័ព្ទ ឬក៏កុំព្យូទ័រអ្នកអាចបង្កើតជា Playlist Spotify មួយដែលធ្វើឲ្យមានភាពងាយស្រួលមិនបាច់ដូរទូរសព័្ទទៅវិញទៅមក។ ការបង្កើតPlaylistនេះគឺគ្រាន់តែចុចលើបូតុងបូកពណ៌ខៀវបន្ទាប់មកបង្កើតPlaylistមួយហើយផ្ញើចូលក្នុងGroup Chat។ 

៥. ការលេងGames

ការលេងGamesពិតជាសប្បាយប៉ុន្តែបើអ្នកបានលេងជាមួយមិត្តភក្តិវានឹងកាន់តែសប្បាយជាងមុន។ Messenger ធ្វើឲ្យ Gamesមានការចាប់អារម្មណ៍ជាងមុនព្រោះយើងអាចប្រៀបធៀបការលេងរបស់យើង ទៅនឹងការលេងរបស់មិត្តរបស់យើងបាន។ ដើម្បីលេងអ្នកគ្រាន់តែចុចលើប៊ូតុងបូកពណ៌ខៀវនៅខាងឆ្វេងដៃរបស់អ្នកពេលអ្នកនឹងឃើញGamesជាច្រើនដែលនៅក្នុងMessengerស្រេច។

៦. អាចផ្ញើកូដMessengerរបស់អ្នកទៅអ្នកផ្សេងបាន

សព្វថ្ងៃនេះដើម្បីស្វែងរកមនុស្សម្នាក់ៗលើFacebookអាចនឹងពិបាកឬមួយក៏ចំនាយពេលច្រើនបើសិនជាម្នាក់នោះមានឈ្មោះដូចទៅនឹងអ្នកប្រើដទៃទៀត។ ដូច្នេះហើយទើបMessengerបានបង្កើតកូដសម្រាប់អ្នកប្រើប្រាស់ដែលខុសៗពីគ្នា។ អ្នកអាចScanនៅលើAccountផ្ទាល់ក៏បានឬក៏ម្ចាស់Account Screenshotកូដរបស់គេហើយផ្ញើរមកឲ្យយើងក៏បាន។ ដើម្បីScanអ្នកគ្រាន់តែចុចលើបូតុងបូកពណ៌ខៀវនៅខាងឆ្វេងដៃបន្ទាប់មកចុចពាក្យScan Messenger Codeនឹងតម្រង់Cameraទៅលើកូដនោះឬក៏យករូបភាពកូដដែលបានពីការScreenshotយកមកបញ្ចូលក៏បាន។ 

៧. រៀបចំដំណើរកម្សាន្ត

ដើម្បីរៀបចំសំបុត្រយន្តហោះ កក់អូតែល ឬជួលយាន្តជំនិះអាចជាការសម្រេចចិត្តមួយដែលពិបាកមុនពេលធ្វើដំណើរ។ ចុចលើបូតុងបូកពណ៌ខៀវនៅខាងឆ្វេងដៃបន្ទាប់មកចុចលើ Logo ដែលដាក់ថា KAYAK។ ទោះបីជាកម្មវិធីនេះមិនអាចសំរេចចិត្តឲ្យអ្នកពិតមែន ប៉ុន្តែវាអាចជួយឲ្យការសម្រេចចិត្តរបស់អ្នក ងាយស្រួលជាងមុនព្រោះអ្នកអាចស្វែងរកជើងយន្តហោះឬអូតែលនឹងធ្វើការបោះឆ្នោតនៅក្នុងChatបាន។ 

៨. អាចបញ្ចេញប្រតិកម្មទៅលើអ្វី១ដែលអ្នកឃើញនៅលើChatបាន

ពេលខ្លះយើងចង់បញ្ចេញប្រតិកម្មឬទទួលប្រតិកម្មនៅពេលដែលយើងនិយាយអ្វីមួយនៅក្នុងChat ប៉ុន្តែការវាយបញ្ចូលពាក្យនោះពីអារម្មណ៍របស់យើងគ្រប់ពេលរហូតគឺពិតជាចំណាយពេលច្រើនគួរសម។ នៅគៀនឃ្លាដែលអ្នកបានផ្ញើ អ្នកនឹងឃើញដុំតូចមួយដែលមានEmojiជាច្រើនដែលតំណាងឲ្យប្រតិកម្មរបស់អ្នកប្រើប្រាស់ទៅលើឃ្លាណាមួយ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]