អេស្ប៉ាញ៖ ទូកកម្សាន្តរបស់តារាឆ្នើមក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានភ្នាក់ងារពន្ធរបស់ប្រទេសអេស្ប៉ាញធើ្វការត្រួតពិនិត្យនៅកោះ Balearic អំឡុងពេលដំណើរកម្សាន្តរបស់គេជាមួយគ្រួសារ។

ភ្នាក់ងារជាច្រើនមកពីនាយកដ្ឋានគយនៃភ្នាក់ងារពន្ធរបស់ប្រទេសអេស្ប៉ាញ បានធើ្វការចុះត្រួតពិនិត្យទូករបស់ Ronaldo ក្នុងរដ្ឋ Formentera។ 

អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United បានលំហែកាយជាមួយសង្សាររបស់ខ្លួននាង Georgina ព្រមទាំងម្ដាយ កូន និងមិត្ដភក្ដិរបស់គេនៅកោះ Balearic ។  

Ronaldo និងសង្សារ អំឡុងពេលលំហែកាយ

យោងតាមសារព័ត៌មាន Hola បានឲ្យដឹងថា អំឡុងពេលដែលភ្នាក់ងារពន្ធចុះមកត្រួតពិនិត្យទូកនោះ Ronaldo កំពុងស្ថិតនៅក្នុងភោជនីយដ្ឋានមួយ ជាមួយមិត្ដភក្ដិរបស់គេ ខណៈដែលការត្រួតពិនិត្យនេះមិនត្រូវបានគេគិតថាត្រូវបានទាក់ទងទៅនឹងការចោទប្រកាន់ពីការលួចបន្លំពន្ធអ្វីនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវបានគេចោទប្រកាន់ពីបទក្លែងបន្លំពន្ធនៅក្នុងប្រទេសអេស្ប៉ាញ ដែលធើ្វឲ្យរូបគេពិចារណាចង់ចាកចេញពីក្លិប Real Madrid ប៉ុន្ដែមកដល់ពេលនេះ អ្វីៗហាក់ដូចជាប្រសើរឡើងវិញក្រោយក្លិប និងសាមីខ្លួន បានពិភាក្សា និងដោះស្រាយនូវបញ្ហាខាងលើ៕  

Ronaldo អំឡុងពេលលេងឲ្យ Real Madrid រដូវកាលមុន

ប្រភព៖ Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]