ជាការពិតណាស់ ជើងរបស់មនុស្សម្នាក់ៗទទួលរងការកកិត ស្នាម និងជាំច្រើនណាស់ ប៉ុន្តែសូមកុំបារម្ភអី ពីព្រោះទឹកខ្មេះប៉ោម ឬ Apple Cider Vinegar (មានលក់តាមផ្សារទំនើប) នេះអាចជួយថែរក្សាសុខភាពជើងរបស់អ្នកបាន ដោយសារតែវាមានកម្រិត pH យ៉ាងសកម្ម។

ចង់ដឹងថា គ្រាន់តែត្រាំជើងនឹងទឹកខ្មេះប៉ោម (Apple Cider Vinegar) នេះមានប្រយោជន៍ដល់ថ្នាក់ណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

ទឹកខ្មេះប៉ោម ឬ Apple Cider Vinegar (មានលក់តាមផ្សារទំនើប) នេះអាចជួយថែរក្សាសុខភាពជើងរបស់អ្នកបាន ដោយសារតែវាមានកម្រិត pH យ៉ាងសកម្ម

# អត្ថប្រយោជន៍

• ទឹកខ្មេះប៉ោម (Apple Cider Vinegar) អាចជួយសម្លាប់មេរោគ បាក់តេរី នៅនឹងជើង ឲ្យប្រែមកជាស្រស់ថ្លា និងមានក្លិនក្រអូប។

• វាជួយដល់អ្នករលាកសន្លាក់ជើង។

• វាជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល និងបន្ធូរបន្ថយភាពនឿយហត់ ស្ពឹកស្រពន់ជើង ពេញមួយថ្ងៃបាន។

• វាជួយជម្រុះកោសិកាស្បែកងាប់ និងធ្វើឲ្យស្បែកទន់ ស្អាត ជាងមុន។

• វាជួយការពារការឆ្លងមេរោគនៅនឹងជើង ការពារផ្សិតតាមក្រចក បានយ៉ាងល្អប្រសើរ។

• វាជួយសម្រាលការឈឺចាប់ និងហើម ប្រសិនបើមានឃ្មុំទិច។

• វាជួយយការពារស្បែកស្ងួត និងស្បែកក្រិន។

• វាជួយបំបាត់ជ្រួញស្បែក និងបំបាត់បញ្ហាស្ពឹក រោយ បានយ៉ាងងាយ។ 

ទឹកខ្មេះប៉ោម (Apple Cider Vinegar) អាចជួយសម្លាប់មេរោគ បាក់តេរី នៅនឹងជើង ឲ្យប្រែមកជាស្រស់ថ្លា និងមានក្លិនក្រអូប

# របៀបអនុវត្ត

• វិធីទីមួយ ៖ ចាក់ទឹកក្តៅឧណ្ណៗចូលចានដែក ក្នុងបរិមាណសមល្មម រួចលាយទឹកខ្មេះប៉ោម (Apple Cider Vinegar) កន្លះពែង និងអំបិលគ្រួស ២ ទៅ ៣ ស្លាបព្រាបាយចូល (អាចបន្ថែមប្រេងក្រអូបបាន ប្រសិនបើមិនចូលចិត្តក្លិនឈួលរបស់វាបាន)។ បន្ទាប់មកត្រាំជើងរបស់អ្នក ៣០ នាទី រួចជូតឲ្យស្ងួតតាមក្រោយជាការស្រេច។

• វិធីទីពីរ ៖ ចាក់ទឹកក្តៅឧណ្ណៗចូលចានដែក ក្នុងបរិមាណសមល្មម រួចលាយទឹកតែបៃតង ១ ពែង និងទឹកខ្មេះប៉ោម (Apple Cider Vinegar) កន្លះពែង។ បន្ទាប់មក អង្គុយត្រាំជើង ៣០ នាទី រួចលាងសម្អាត ហើយជូតឲ្យស្អាតជាការស្រេច៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]