បរទេស៖ ដូចជាការសន្យារបស់ក្រុមហ៊ុនGoogleកាលពីខែមុនអញ្ចឹង ក្នុងពេលថ្មីៗនេះGoogleបានបង្កើតកម្មវិធីលើDesktopថ្មីមួយដែលជួយជំរុញឲ្យមានភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់។

កម្មវិធីថ្មីនេះដែរគឺបង្កើតឡើងដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការបង្ហោះទិន្នន័យនិងរូបភាពពីកុំព្យូទ័រទៅលើCloudក៏ដូចជាការទាញទិន្នន័័យនិងរូបភាពដែលបានUploadផងដែរ។

កម្មវីធីនេះបង្កើតឡើងដើម្បីជំនួសកម្មវីធីចាស់ៗដូចជាGoogle PhotosនិងGoogle Driveសម្រាប់ទាំងអ្នកប្រើប្រាស់MacនិងPC។

អ្វីដែលសំខាន់នោះគឺថាវាជាកម្មវីធីដែលច្របាច់បញ្ចូលនូវមុខងារសំខាន់ៗ ដែលមាននៅលើកម្មវីធីចាស់ៗ ឲ្យទៅជាកម្មវិធីថ្មីមួយដែលសម្រួលភាពងាយស្រួលឲ្យអ្នកប្រើប្រាស់មិនបាច់ប្រើប្រាស់កម្មវីធីចាស់ៗ ដែលមានមុខងារដោយឡែកពីគ្នាទេ។

កម្មវិធីនេះមានUser Interfaceធម្មតាមួយដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់បង្កើត Google Account មួយបន្ទាប់មកជ្រើសរើសនូវថត(Folders)ណាមួយដែលអ្នកចង់បង្ហោះទុក(Backup)នៅលើGoogle Drive។

User Interface

កម្មវិធីថ្មីនេះក៏អាចប្រើប្រាស់ការBackupរូបភាពពីឧបករណ៍ដែលភ្ជាប់ជាមួយខ្សែUSBដូចជាCameraឬក៏SD Cardsផងដែរ សំរាប់ការBackupទិន្នន័យពីលើកុំព្យូទ័រ។ បន្ទាប់ពីធ្វើការBackupរួចរាល់ហើយ អ្នកប្រើប្រាស់អាចប្រើប្រាស់ទិន្នន័យរួមមានរូបភាពនិងវីដេអូពីGoogle Photosបាន ឯការទាញទិន្នន័យទាំងនោះ អ្នកប្រើប្រាស់អាចទាញយកបានពីឧបករណ៍ណាមួយក៏បានរួមមានកុំព្យូទ័រ ទូរស័ព្ទ ឬ Tablet។

ប៉ុន្តែក្រុមហ៊ុនGoogleក៏បានប្រកាសដែរថាសំរាប់អ្នកជំនួញធំៗមិនគួរប្រើកម្មវិធីនេះទេក្នុងពេលនេះ ព្រោះថាក្រុមហ៊ុនកំពុងតែបង្កើតកម្មវិធីថ្មីដែលហៅថាDrive File Stream ដែលសមស្របទៅនឹងការប្រើប្រាស់នៅក្នុងជំនួញ និងសហគ្រាសជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]