អង់គ្លេស៖ អត្ដពលិកពិការម្នាក់ឈ្មោះ Abdullah Hayayei បានទទួលមរណភាពអំឡុងពេលហ្វឹកហាត់ក្នុងមជ្ឈមណ្ឌល Newham Leisure សម្រាប់ត្រៀមការប្រកួតជើងឯកអត្ដពលិកពិការពិភពលោកក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។

អនុប្រធានសហព័ន្ធកីឡាប៉ារ៉ាឡាំពិក របស់ប្រទេសអារ៉ាប់រួម លោក Majid Rashed បានបញ្ជាក់ថា អត្ដពលិកពិការខាងលើនេះ បានទទួលមរណភាពដោយសារតែពេលអំឡុងហ្វឹកហាត់ ត្រូវបានដុំដែកចោលមកធ្លាក់ចំក្បាល។ 

សេចក្ដីបញ្ជាក់ពីការបាត់បង់ជីវិតរបស់បុរសជនជាតិអារ៉ាប់រួមខាងលើ ធ្វើឡើងបន្ទាប់ពីរូបគេត្រូវបានបញ្ចូនទៅកាន់កន្លែងសង្គ្រោះបន្ទាន់ កាលពីថៃ្ងអង្គារ៍កន្លងទៅ។

លោក Craig Spence នាយកផ្នែកទំនាក់ទំនង និង ព័ត៌មាន នៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បានឲ្យដឹងថា នេះជាដំណឹងដ៏សោកសៅបំផុតដែលយើងបានបាត់បង់ Abdullah Hayayei  កាលថ្ងៃអង្គារ៍។

គួរបញ្ជាក់ថា Abdullah Hayayei ធ្លាប់បានចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិក កាលពីឆ្នាំ២០១៦ នៅទីក្រុង Rio ប្រទេសប្រេស៊ីល ដោយបញ្ចប់ចំណាត់ថ្នាក់ទី៦ លើវិញ្ញាសាចោលលំពែង និង លេខ៧ លើវិញ្ញាសាចោលដុំដែក៕ 

ទីតាំងហ្វឹកហាត់របស់អត្ដពលិកពិការដែលបានស្លាប់

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]