បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo បានបង្ហោះរូបជុំគ្រួសារមួយសន្លឹកនៅក្នុងបណ្តាញសង្គម Instagram ម្សិលមិញ បានធ្វើឲ្យអ្នកគាំទ្រកាន់តែសង្ស័យថា មិត្តស្រីរបស់គេ គឺនាង Georgina Rodriguez ប្រហែលជាមានផ្ទៃពោះពិតប្រាកដហើយ ប៉ុន្តែព្យាយាមលាក់បាំង។ នេះបើយោងតាមការបញ្ចេញមតិមួយចំនួនរបស់អ្នកគាំទ្រ និងការសង្កេតមើលទៅលើផ្ទៃពោះរបស់នាង។

រូបភាពជុំគ្រួសាររបស់​ Ronaldo

យោងទៅតាមរូបភាពខាងលើ Georgina Rodriguez បានបញ្ជាក់ពីសញ្ញាណមានផ្ទៃពោះ ដោយសារតែក្បាលពោះរបស់នាងមានសភាពប៉ោងធំជាងមុន ហើយត្រូវបានគេរំពឹងថាជាកូនដំបូងរបស់នាង ជាមួយកីឡាករ Cristiano Ronaldo ថែមទៀតផង។

គួរបញ្ជាក់ថា គូស្នេហ៍មួយគូនេះ និងក្រុមគ្រួសារទាំងមូល កំពុងតែសម្រាកលំហែកាយ ខណៈ Ronaldo មិនទាន់បានត្រូវកោះហៅឲ្យចូលក្រុមនោះទេ ហើយរូបភាពដំណើរកម្សាន្តនេះ គេឃើញមានបងប្អូនសាច់ញ្ញាតិ ម្តាយ និងកូនៗ របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ផងដែរ៕ 

Ronaldo និងមិត្តស្រី Georgina Rodriguez
ម្តាយបង្កើតរបស់​ Ronaldo
Ronaldo និងកូនភ្លោះរបស់ខ្លួន ជាមួយ Cristiano Jr
Ronaldo និងកូនភ្លោះរបស់ខ្លួន
Ronaldo និងកូនប្រុស ព្រមទាំងមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]