រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ល្បី​ៗ​ជា​ច្រើន​ដួង​រួម​ជាមួយ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ នា​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​បាន​ចូលរួម​ពិធី​ក្រុង​ពលី​ថត​រឿង​ភាគ​ «​នេះ​ឬ​ជីវិត​» ។

ក្នុង​ខ្សែ​រឿង​នេះ​កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ សម្តែង​ជា​តួ​ម៉ា​ឡា ,​លោក​ណា​ខុន សម្តែង​តួអង្គ​ឈ្មោះ​នរៈ ,​កញ្ញា​នី​តា វររ​ង្ស សម្តែង​តួ​ឈ្មោះ ម៉ា​ឡា​ត់​, ញឹ​ម ច័ន្ទ​ថន តួ​យាយ​លាន់​, លោក​ជា សំណាង តួ​តា​ហ៊ា​ត និង​ឆៃ​លី ដា​ឡែ​ន តួ​យាយ​រិ​ន ។

មួយ​រយៈ​នេះ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​រួមចំណែក​សាង​ស្នាដៃ​ភាពយន្ត​ភាគ​បញ្ចាំង​ជា​បន្តបន្ទាប់​គ្នា​ក្នុង​ន័យ​លើកកម្ពស់​វិស័យ​ភាពយន្ត​ខ្មែរ​ឱ្យ​កាន់តែ​ផុសផុល​ឡើង ។

ចំពោះ​កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ នេះ​ជា​លើក​ទី​៣​ហើយ​បាន​គ្រង​តំណែង​តួឯក​សម្រាប់​រឿង​ភាគ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ។ នាង​រួម​សម្តែង​លើក​ទី​១​ជាមួយ​លោក​ណា ខុន ។ ស្រី​ពេជ្រ និយាយ​ថា «នាង​ខ្ញុំ​សប្បាយ​រីករាយ​ដែល​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ចាប់អារម្មណ៍​ឲ្យ​នាង​ខ្ញុំ​បាន​សម្តែង​ជា​តួឯក​ម្តងទៀត​ប្រចាំ​រឿង​ថ្មី​«​នេះ​ឬ​ជីវិត​» ដែល​ខ្ញុំ​មិន​ធ្លាប់​សម្តែង​ជាមួយ​លោក​ណា ខុន​ម្តងណា​ឡើយ នេះ​ក៏​ជា​លើក​ទី​១​បាន​សាកល្បង​ជាមួយ​គ្នា ។ យ៉ាងណាមិញ​នាង​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​សម្តែង​ជាមួយ​លោក​ណា ខុន គ្រា​ដែល​តួ​សម្តែង​ប្រុស​ម្នាក់​នេះ​កំពុង​តែ​ចាប់អារម្មណ៍​យ៉ាងច្រើន ក្នុង​វិស័យ​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន នេះ​គិត​ថា​សំណាង​ដែរ​ដោយ​បាន​យោង​ឲ្យ​លេចធ្លោ​ទាំងអស់​គ្នា​» ។

ចំណែក​លោក​ណា ខុន សរសើរ​កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ ថា មាន​ទេព​កោសល្យ​ល្អ ឯ​រូបសម្បត្តិ​ស្រស់​សោភា​បែប​ធម្មជាតិ ។

រឿង​ភាគ​«​នេះ​ឬ​ជីវិត​»​ចាប់ផ្តើម​ថត​នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៧ ហើយ​គ្រោង​ដាក់​បញ្ចាំង​នៅ​ពេល​ថត​ចប់​រួចរាល់​ជា​ស្ថាពរ ៕

យ៉ែ​ម ស្រី​ពេជ្រ បាន​តំណែង​តួឯក​ជា​ថ្មី​ ក្នុងរឿង «​នេះ​ឬ​ជីវិត​»
ស្រី​ពេជ្រ និយាយ​ថា «នាង​ខ្ញុំ​សប្បាយ​រីករាយ​ដែល​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ចាប់អារម្មណ៍​ឲ្យ​នាង​ខ្ញុំ​បាន​សម្តែង​ជា​តួឯក​ម្តងទៀត​ប្រចាំ​រឿង​ថ្មី​«​នេះ​ឬ​ជីវិត​»
រឿង​ភាគ​«​នេះ​ឬ​ជីវិត​»​ចាប់ផ្តើម​ថត​នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៧ ហើយ​គ្រោង​ដាក់​បញ្ចាំង​នៅ​ពេល​ថត​ចប់​រួចរាល់​ជា​ស្ថាពរ
ក្នុង​ខ្សែ​រឿង​នេះ​កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ សម្តែង​ជា​តួ​ម៉ា​ឡា ,​លោក​ណា​ខុន សម្តែង​តួអង្គ​ឈ្មោះ​នរៈ ,​កញ្ញា​នី​តា វររ​ង្ស សម្តែង​តួ​ឈ្មោះ ម៉ា​ឡា​ត់​, ញឹ​ម ច័ន្ទ​ថន តួ​យាយ​លាន់​, លោក​ជា សំណាង តួ​តា​ហ៊ា​ត និង​ឆៃ​លី ដា​ឡែ​ន តួ​យាយ​រិ​ន

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ