រុស្ស៊ី៖ មានវិធីសាស្រ្តជាច្រើនដែលយើងធ្វើ ដើម្បីចងចាំព្រឹត្តិការណ៏ពិភពលោកសំខាន់ៗ ប៉ុន្តែក្រុមហ៊ុន Nokia បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយបានផលិតទូរសព្ទទំនើបមួយចំនួន  ដើម្បីរម្លឹកជំនួបរវាងលោក Donald Trump  ប្រធានាធិបតីអាមេរិកនិងលោក Vladimir Putin ​ប្រធានាធិបតីរុស្ស៊ី។

យោងតាមប្រភពព័ត៌មានថេចក្រាញ់ បានឲ្យដឹងថាក្រុមហ៊ុន Nokia មានមូលដ្ឋាននៅរុស្ស៊ីបានផលិតទូរសព្ទដោយឆ្នៃម៉ូតមួយចំនួន  មានប្រធានាធិបតីទាំង២នៅលើនិងដាក់លក់តាំងពីសប្តាហ៍មុនម្ល៉េះ។  ទូរសព្ទថ្មីស្រឡាងនេះត្រូវបានបំពាក់ទៅដោយមាសដែលឆ្លាក់រូបលោក Trump និង Puin ។ ការបង្កើតទូរសព្ទនេះឡើង គឺដើម្បីជាការរម្លឹកដល់ការជួបគ្នារវាងប្រធានាធិបតីទាំង២ លើកដំបូងនៅក្នុងកិច្ចប្រជុំ G-20 នៅក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។

ប៊ូតុងកណ្ដាលនៃទូរសព្ទ ជារូប Logo របស់កិច្ចប្រជុំ G-20 ឯតួខ្លួនទូរសព្ទទាំងមូល ស្រោបទៅដោយដែកស្ពាន់ដ៏រឹងបំផុត។  នៅខាងក្រោយ មាននូវព័ត៌មានអំពីទីកន្លែងនិងពេលវេលានៃជំនួបផងដែរ។ ឯតម្លៃរបស់វាវិញនោះគឺ ២ ៥០០ដុល្លារ៕

ទូរសព្ទដែលក្រុមហ៊ុនNokiaផលិតដើម្បីរម្លឹកដល់ជំនួបរវាងលោកTrumpនិងPutin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]