(ភ្នំពេញ)៖ តារាសម្ដែងញញឹមស្រស់ កញ្ញា ពៅ លីដា ទោះបីជាឆ្នាំនេះ មិនបានធ្វើខួបកំណើតធំដុំ នៅហាងថ្លៃៗដូចឆ្នាំមុនក៏ដោយ ប៉ុន្ដែមហាជនសង្កេតឃើញថា ថ្ងៃខួបកំណើតរបស់នាងលើកនេះ នៅតែមានភាពអ៊ូរអ សប្បាយរីករាយមិនខុសពីឆ្នាំមុនដដែល ដោយក្នុងនោះ មានការចូលរួមពីសំណាក់ អ្នករួមអាជីព និងតារាល្បីៗជាច្រើនផងដែរ។ អ្វីដែលពិសេសជាងនេះ គឺឃើញថា កញ្ញា ពៅ លីដា ទទួលបាននំខេកដ៏ស្រស់ស្អាត និងកាដូរជាច្រើន រាប់មិនអស់។

ដើម្បីជាការថ្លែងអំណរគុណ តារាសម្ដែងញញឹមមានមន្តស្នេហ៍ កញ្ញា ពៅ លីដា មានសារមួយចំនួនជូនដល់បងៗ និងមិត្តដែលបានចូលរួម ក្នុងនោះតារារូបស្រស់ម្នាក់នេះ បានសរសេរថា «នាងខ្ញុំ ព្រមទាំងគ្រួសារ សូមថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលា ទឹកចិត្ត ក្តីអាណិត ស្រឡាញ់ ដ៏មានតំលៃ ចូលរួមក្នុងកម្មវិធីខួបកំណើតនាងខ្ញុំ ពីម្សិលមិញ ១១.០៧.២០១៧។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នា មានសុខភាពល្អ សំណាង សម្រេចគ្រប់ការងារ និងមានសុវត្ថិភាពគ្រប់ទីកន្លែង (សូមអរគុណពីនាងខ្ញុំ ពៅ លីដា)»

សូមបញ្ជាក់ថា វត្តមានតារាល្បីៗ ដែលបានអញ្ជើញមកចូលរួម ពិធីខួបកំណើតរបស់កញ្ញា ពៅ លីដា មានដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, កញ្ញា សូដា នីតា, អ្នកនាង លី ច័ន្ទសីហា, កញ្ញា ទឹម រដ្ឋា, អ្នកនាង ទូច ស្រីលក្ខណ៍, លោក យូ ឌីស្កូ និងតារាល្បីៗជាច្រើនរូបទៀត៕

ពិធីខួបកំណើតរបស់កញ្ញា ពៅ លីដា
ពិធីខួបកំណើតរបស់កញ្ញា ពៅ លីដា
តារាសម្ដែងញញឹមស្រស់ កញ្ញា ពៅ លីដា
តារាសម្ដែងញញឹមស្រស់ កញ្ញា ពៅ លីដា
កាដូដែលទទួលបាន ក្នុងថ្ងៃខួបកំណើតរបស់ ពៅ លីដា
ពិធីខួបកំណើតរបស់ ពៅ លីដា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា