មនុស្សភាគច្រើន ដឹងស្រាប់ហើយថា ទឹកឃ្មុំ មានប្រយោជន៍សម្រាប់សុខភាពណាស់។ ទន្ទឹមនឹងនោះដែរ អ្នកក៏អាចយកទឹកឃ្មុំមកលាយគ្រឿងផ្សំផ្សេងទៀត ដើម្បីជួយដល់សុខភាពរាងកាយទាំងមូលបានយ៉ាងច្រើន នឹកស្មានមិនដល់។

ចង់ដឹងថា ទឹកឃ្មុំលាយបានជាមួយអ្វីខ្លះនោះ សូមតាមដានដូចខាងក្រោមនេះ ទាំងអស់គ្នា ៖ 

អ្នកនឹងអាចលាងសម្អាតជាតិពុលពីរាងកាយ ការពារមិនឲ្យងាយឈឺ ជួយព្យាបាលក្អកស្ងួត ផ្តាសាយ និងឈឺកបានយ៉ាងងាយ

១. ទឹកឃ្មុំ និងក្រូចឆ្មារ ជួយលាងសម្អាតជាតិពុល

លាយទឹកក្តៅឧណ្ណៗជាមួយ ទឹកឃ្មុំ ១ ស្លាបព្រាបាយនិងក្រូចឆ្មារបន្តិច ទទួលទានពេលព្រឹក អ្នកនឹងអាចលាងសម្អាតជាតិពុលពីរាងកាយ ការពារមិនឲ្យងាយឈឺ ជួយព្យាបាលក្អកស្ងួត ផ្តាសាយ និងឈឺកបានយ៉ាងងាយ។

២. ទឹកឃ្មុំ និងម្រេច ជួយបំបាត់ផ្តាសាយ និងក្អក

លាយទឹកក្តៅ ជាមួយទឹកឃ្មុំ ២ ស្លាបព្រាបាយ និងម្រេចម៉ដ្ឋ ១ ស្លាបព្រាបាយ រួចទុកចោល ១៥ នាទី សឹមទទួលទាន។ វាអាចជួយលាងសម្អាតជាតិពុល សម្រួលការដកដង្ហើម ព្រមទាំងបំបាត់ផ្តាសាយ និងក្អកបានយ៉ាងមានប្រសិទ្ធភាព។

៣. ទឹកឃ្មុំ និងរមៀត ជួយបញ្ហាអាឡែហ្ស៊ី

លាយទឹកឃ្មុំ ១០០ ក្រាម និងម្សៅរមៀត ១ ស្លាបព្រាចូលគ្នា កូរឲ្យសព្វសាច់ រួចរក្សាទុកក្នុងទូទឹកកក។ នៅពេលដែលអ្នកត្រូវការទទួលទាន គឺគ្រាន់តែដួសមួយស្លាបព្រាបាយ មកលាយទឹកក្តៅ ហើយបរិភោគជាការស្រេច។ វាជួយសម្អាតសរីរាង្គកាយរបស់អ្នក និងកាត់បន្ថយកម្តៅ ប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរី និងប្រឆាំងផ្សិត។ 

វាអាចជួយកាត់បន្ថយជាតិអាស៊ីត កំចាត់បញ្ហាឈឺក ប្រឆាំងមេរោគបាក់តេរី និងជំរុញមេតាប៉ូលីសរាងកាយថែមទៀត

៤. ទឹកឃ្មុំ និងខ្ទឹមស ជួយដល់បញ្ហាឡើងជាតិអាស៊ីត

ចិញ្រ្ចាំខ្ទឹមស ១០ កំពឹស លាយជាមួយទឹកឃ្មុំប្រមាណជា ២៣៧ មីលីលីត្រ ទុកចោល ៣ ទៅ ៥ ថ្ងៃ សឹមយកមកដាក់ទុកក្នុងទូទឹកកក។ នៅពេលប្រើប្រាស់ អ្នកគ្រាន់តែដួសមួយស្លាបព្រាបាយមកទទួលទានផ្ទាល់ ជាការស្រេច។ វាអាចជួយកាត់បន្ថយជាតិអាស៊ីត កំចាត់បញ្ហាឈឺក ប្រឆាំងមេរោគបាក់តេរី និងជំរុញមេតាប៉ូលីសរាងកាយថែមទៀត។

៥. ទឹកឃ្មុំ និងខ្ញី ជួយការឈឺចាប់ពេលមករដូវ

ដាំទឹកប្រមាណជា ២ ពែង រួចដាក់ខ្ញី ៤ ទៅ ៦ ចំណិតស្តើងៗចូល រួចរំងាស់ភ្លើងតិចៗ ១០ នាទី សឹមបិទភ្លើង និងស្រង់កាកខ្ញីចោល។ បន្ទាប់មកយកទឹកខ្ញីនោះមកលាយជាមួយ ទឹកឃ្មុំ ១ ឬ ២ ស្លាបព្រាបាយ ហើយទទួលទានក្តៅឧណ្ណៗ ទើបប្រសើរ។ វាអាចជួយដល់បញ្ហាច្រមុះ បំពង់ក សម្រួលការឈឹចាប់សាច់ដុំ ពង្រឹងការរំលាយអាហារ ជាពិសេស ជួយបំបាត់ការឈឺចាប់ដោយសារការមករដូវថែមទៀត។

៦. ទឹកឃ្មុំ និងទឹកខ្មេះប៉ោម ជួយបញ្ហាច្រមុះ

លាយទឹកក្តៅឧណ្ណៗ ជាមួយទឹកខ្មេះប៉ោម ឬ Apple Cider Vinegar (មានលក់តាមផ្សារទំនើប) ១ ឬ ២ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ រួចទទួលទានពេលព្រឹក ឬមុនបាយ។ វាអាចជួយព្យាបាលបញ្ហាទាក់ទងនឹងច្រមុះ សម្រួលបញ្ហាផ្តាសាយ ឈឺក ការពារការឡើងអាស៊ីត និងរមួលក្រពើថែមទៀត។

៧. ទឹកឃ្មុំ និងទឹកដោះគោ ជួយឲ្យគេងលក់ស្រួល

យកទឹកគោស្រស់មួយកែវទៅកម្តៅ (កុំឲ្យពុះ) រួចលាយទឹកឃ្មុំមួយស្លាបព្រាបាយចូល សឹមទទួលទានជាការស្រេច។ វាអាចជួយដល់អ្នកមានបញ្ហាគេងមិនលក់ ឬពិបាកគេង បានយ៉ាងមានប្រសិទ្ធភាព៕ 

វាអាចជួយដល់អ្នកមានបញ្ហាគេងមិនលក់ ឬពិបាកគេង បានយ៉ាងមានប្រសិទ្ធភាព

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]