ជាទូទៅក្មេងវ័យជំទង់ចាប់ពី ១០ ទៅ ១៨ឆ្នាំ តែងតែមានការលូតលាស់ឆាប់រហ័ស ប៉ុន្ដែចំពោះ ក្មេងស្រី Nana អាយុ ១៦ឆ្នាំ រស់នៅខេត្ត Zhe Jiang ប្រទេសចិនមានការលូតលាស់ខុសប្រក្រតី ពីក្មេងៗឯទៀត។ នាងមានជំងឺ ស្លេកខ្លាំងដោយសារ ការចុះថយនៃគោលិកាក្រហមរបស់ឈាម អស់រយៈពេលពីរឆ្នាំមកហើយ។ តាមរយៈលោកវេជ្ជបណ្ឌិត Xinhua បានឲ្យដឹងថា ការទទួលរង ពីវិធីព្យាបាលរោគដោយ ប្រើប្រាស់ថ្នាំចាក់ បានធ្វើឲ្យប៉ះពាល់ដល់ សរីរាង្គស្បែករបស់ Nana ដែលធ្វើឲ្យមានប្រតិកម្ម ដុះរោមលើផ្ទៃមុខ និង រីករាលដាល ដល់ខ្លួនប្រាណរបស់នាង។

ក្នុងរយៈពេលពីរឆ្នាំ ដែល Nana ប្រើប្រាស់ថ្នាំចាក់ការពារជំងឺខ្វះឈាមក្រហមនោះ ឪពុកម្ដាយរបស់នាង បានចំណាយអស់ប្រាក់ ៤៧,៨០០ ដុល្លារអាមេរិច។ បើគិតទៅពួកគាត់ បានចំណាយថវិការស្ទើរតែទាំងអស់ របស់គាត់ទៅលើកូនស្រី ជាទីស្រលាញ់របស់គាត់ទៅហើយ ប៉ុន្ដែគួរឲ្យសោកស្ដាយ សុខភាពរបស់នាង នៅតែមិនបានធូរស្រាល។

Nana បានយំជារៀងរាល់ថ្ងៃ នាងចង់ទៅសាលារៀនដូចក្មេងៗឯទៀត ហើយនាងបាននិយាយទៅកាន់ ម្ដាយរបស់នាងថា៖ “កូនគ្មានសង្ឃឹមនឹងបាន ជាសះស្បើយដូចដើមនោះទេ កូនមិនចង់ខ្ជះខ្ជាយទ្រព្យសម្បត្តិ និងក្ដីសង្ឃឹមរបស់អ្នកទាំងពីរទេ”។

លោកវេជ្ជបណ្ឌិតធ្លាប់បានប្រាប់ម្ដាយរបស់ Nana ថា៖ ជំងឺរបស់ Nana អាចជាសះស្បើយ និងវិលត្រលប់ទៅ ដូចកាលពីមិនទាន់ប្រើប្រាស់ថ្នាំបាន ប៉ុន្ដែត្រូវការរយៈពេល ៣ឆ្នាំក្នុងការព្យាបាល។ ម្ដាយរបស់ Nana គ្មានប្រាក់នឹងបន្ដ ការព្យាបាលនេះទៀតទេ ព្រោះក្នុងរយៈពេលពីរឆ្នាំនេះ គាត់បានចំណាយប្រាក់ទាំងអស់ របស់គាត់អស់ទៅហើយ។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]