អាមេរិក៖ កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Maywheather និងកំពូលអ្នកប្រយុទ្ធក្នុងទ្រុង UFC កីឡាករ Conor McGregor បានជួបមុខគ្នាជាលើកដំបូង នៅក្នុងសន្និសីទកាសែតមួយ នៅក្នុងមជ្ឈមណ្ឌល Staples Center ក្នុងទីក្រុង Los Angeles ដើម្បីផ្សព្វផ្សាយអំពីការប្រកួតរបស់ខ្លួន ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ។

កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Maywheather និងកំពូលអ្នកប្រយុទ្ធក្នុងទ្រុង UFC កីឡាករ Conor McGregor បានជួបមុខគ្នាជាលើកដំបូង

នៅក្នុងសន្និសីទដែលបានធ្វើឡើងថ្មីៗនេះ អ្នកទាំងពីរសុទ្ធតែ មានអំនួតរៀងៗខ្លួន ហើយថែមទាំងបានប្រើប្រាស់ពាក្យសម្តីឌឺដងគ្នាកប់ៗមាត់ទៀតផង ធ្វើឲ្យព្រឹត្តការណ៍មួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រជុំវិញពិភពលោក។

ក្នុងនោះ Conor McGregor បានប្រើប្រាស់ពាក្យសម្តីថា Floyd ឥឡូវនេះ បានត្រឹមស្លៀកពាក់ធម្មតាប៉ុណ្ណោះ ព្រោះគេគ្មានលុយទិញឈុតសម្លៀកបំពាក់ទៀតទេ ស្របពេលដែល McGregor ផ្ទាល់បានស្លៀកពាក់យ៉ាងហ៊ឺហារឡើងកម្មវិធី។

ពាក់ព័ន្ធនឹងការស្លៀកពាក់នេះ Conor McGregor បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម និងប្រព័ន្ធអ៊ិនធើណេតមានការភ្ញាក់ផ្អើល និងហួសចិត្តដោយសារតែ អក្សរតូចៗនៅលើអាវរបស់អ្នកប្រយុទ្ធរូបនេះ គឺជាពាក្យអសុរស ដែលមានចេតនាដៀមដាម អ្នកប្រដាល់ Floyd Maywheather។

គួរបញ្ជាក់ថា Floyd និង Conor McGregor នឹងធ្វើការប្រកួតជាមួយគ្នានៅលើសង្វៀន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានគេរំពឹង ជាការប្រកួតមានអ្នកទស្សនាច្រើនជាងគេ និងរកបានប្រាក់ចំនូលច្រើនជាងគេទៀតផង៕ 

អក្សរដែលនៅជាប់អាវរបស់ Conor McGregor
អក្សរដែលនៅជាប់អាវរបស់ Conor McGregor
Floyd Maywheather និង Conor McGregor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]