ភ្នំពេញ៖ តារាបាល់ទាត់ឆ្នើមរបស់ក្លិបភ្នំពេញក្រោន កីឡាករ កែវ សុខផេង បានបង្ហោះរួបភាពមួយដើម្បីប្រាប់ទៅដល់អ្នកគាំទ្ររបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នអំពីគណនីក្លែងក្លាយរបស់ខ្លួន កាលពីពេលកន្លងទៅ។

ថ្មីៗនេះ សមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ ត្រូវបានជនមិនស្គាល់មុខមួយចំនួនបង្កើតគណនីហ្វេសប៊ុកដោយប្រើប្រាស់ឈ្មោះ និងរូបរបស់គេ ដែលនេះគឺជាអ្វីដែលបងប្អូនអ្នកគាំទ្រត្រូវតែមានការប្រុងប្រយ័ត្ន និងកុំឲ្យភាន់ច្រឡំ។ 

ជាក់ស្ដែង អតីតកីឡាកររបស់ក្រុមបឹងកេត បានបង្ហោះរូបភាពក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យបានដឹង និងមានការប្រុងប្រយ័ត្នអំពីគណនីក្លែងក្លាយ។ សុខផេង បានបង្ហោះដោយសរសេរថា៖ «សូមបងប្អូនប្រយ័ត្នផងaccount Facebook នេះមិនមែនជារបស់ខ្ញុំទេ»

កែវ សុខផេង បង្ហោះក្នុងគណនីហ្វេសប៊ុករបស់គេ ឲ្យអ្នកគាំទ្រមានការប្រុងប្រយ័ត្ន
គណនីហ្វេសប៊ុកក្លែងក្លាយរបស់ កែវ សុខផេង

កែវ សុខផេង នឹងមានភារកិច្ចជួយក្រុម Cambodia All Stars ក្នុងការប្រកួតមិត្ដភាពអន្ដរជាតិទល់នឹងក្រុមខ្លាំងមកពីប្រទេសថៃ Muangthong United នាថៃ្ងអាទិត្យនេះ ចាប់ពីវេលាម៉ោង៦ល្ងាចតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

សុខផេង អំឡុងពេលកំដៅសាច់ដុំ មុនចូលលេងឲ្យក្រុមជម្រើសជាតិ
កីឡាករ កែវ សុខផេង
កីឡាករ កែវ សុខផេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]