(ភ្នំពេញ)៖ តារាសម្ដែងក្មេងខ្ចី នីតា វរវង្ស ថ្មីៗនេះហាក់បីដូចជា មានសន្ទុះខ្លាំង ដោយនាងទើបតែបញ្ចប់ការថតខ្សែភាពយន្ដមួយគឺ «នាងនាថបាត់ដំបង» ហើយមិនទាន់បានប៉ុន្មានផង ក៏មានផលិតករជាច្រើន ទាក់ទងនាងជាបន្ដបន្ទាប់ ឲ្យសម្ដែងរឿង ក៏ដូចជា ថត MV យ៉ាងច្រើនហូរហែផងដែរ។ ក្នុងនោះតួអង្គ ដែលនាងសម្ដែងភាគច្រើន សុទ្ធសឹងតែតួកាច ឆ្នាស់ឆ្នើម គួរឲ្យស្រឡាញ់ ខណៈដែលតារាក្មេងខ្ចីរូបនេះ កំពុងតែមានក្ដីស្រមៃចង់ក្លាយ ជាតួកាចនេះស្រាប់។

ស្រីស្រស់ មានមន្តស្នេហ៍ នីតា វរវង្ស បានថ្លែងប្រាប់ Khmer Talking ថា «ចាសបង! ខ្ញុំពិតជាស្រឡាញ់ និងចង់បានតួអង្គ ប្រភេទឆ្នាស់ឆ្នើមមែនទែន ហើយខ្ញុំមានបំណងប្រាថ្នា ចង់បានតួអង្គដូចរៀមច្បង គឺបងស្រី ស្វែង សុជាតា ណាស់។ ក្ដីស្រមៃរបស់ប្អូននឹងបានតំណែងជាតួកាច ទោះបីមិនដល់ អ្នកនាង ស្វែង សុជាតា ក៏ដោយ តែត្រឹមកម្រិតឲ្យទស្សនិកជន ទទួលស្គាល់ថា ខ្ញុំអាចសម្ដែងជាតួកាចបាន ល្អមើល ពេញចិត្តទស្សនិកជន គឺប្អូនសប្បាយចិត្តមែនទែន»។

សូមបញ្ជាក់ថា វត្តមានរបស់ កញ្ញា នីតា វរវង្ស ដែលបានសម្ដែងរឿង ចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ បាន៥រឿងហើយ ក្នុងនោះមានដូចជា រឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា, ហង្សបាក់ស្លាប, នាងនាថបាត់ដំបង, ស្នេហាចាំជាតិ» និងរឿង «នេះឬជីវិត» ដែលកំពុងតែដំណើរការថត បន្ទាប់ពីក្រុងពាលីថ្មីនេះ៕

នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស
នីតា វរវង្ស

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]