ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះនៅក្នុងសង្គមសិល្បៈខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ក្រោយពីបានឃើញសារព័ត៌មានខ្មែរឡូត បានធ្វើការចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា នេះជាម៉ូតរថយន្ត របស់តារាស្រីខ្មែរល្បីៗ កំពុងតែប្រើប្រាស់សព្វថ្ងៃ ពិតជាមិនធម្មតា អ្នកនាងក៏បានបញ្ចេញមតិយោបល់ខ្លះៗ ពេលឃើញមតិឌឺដង របស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញយោបល់ដូច្នេះថា៖

«គិតទៅ គ្នាធ្វើអី្វក៏ខុស ថតមុខឡានថាគេអួត ដល់ពេលគេធ្វើធម្មតាថាគេក្រ ហើយនាំគ្នាមើលងាយគេ បើតារាបរទេសវិញ គឺលើកទូល គេអួតឡានអួតផ្ទះ នាំគ្នាសរសើរសំណាងគេសឹងគ្រប់គ្នា។ គិតទៅកើតជាអ្នកសិល្បៈខ្មែរ គឺ ចាំតែខ្មែរគ្នាឯងរិះគន់ បែបនេះសិល្បៈយើងងើបម្តេចនឹងរួច? សុំទោសមិនដឹងជាខ្ញុំនិយាយខុសឬត្រូវទេ។ 

សុំទោសទុកមុនឱ្យហើយ ព្រោះថាកើតជាអ្នកសិល្បៈខ្មែរ គ្មានសិទ្ធិបញ្ចេញមតិអ្វីទាំងអស់ គំនាបគ្រប់ចន្លោះ ជេរគ្នាបាន តែគេគ្រាន់តបតិចតួចទៅវិញគឺមិនបាន នាំគ្នាថាអ្នកសិល្បៈមិនគួរតមាត់នឹងមហាជន»

ចុះប្រិយមិត្តយល់យ៉ាងណា? 

សាររបស់តារាសម្តែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានបង្ហោះក្នុងហ្វេសប៊ុក
តារាសម្តែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា
តារាសម្តែងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា