បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបដែលហៅកាត់ UEFA បានបញ្ចេញនូវតារាងក្លិបល្អជាងគេក្នុងទ្វីបអឺរ៉ុបមុនការបើករដូវកាលថ្មី ២០១៧-២០១៨ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។

ក្រុមអធិរាជស Real Madrid គឺស្ថិតនៅលើគេ ដោយក្លិបយក្សនៅអេស្ប៉ាញនេះ បានឈ្នះពាន២ធំៗកាលពីរដូវកាលមុន គឺពានរង្វាន់ UEFA Champions League និងពានរង្វាន់ La Liga ។ 

ក្រុមមកពីអេស្ប៉ាញ២ទៀតគឺ Atletico Madrid និង Barcelona ស្ថិតនៅលេខ២ និងលេខ៣ ហើយ លេខ៤គឺ ក្រុមយក្សអាល្លឺម៉ង់ Bayern Munich និងលេខ៥គឺក្រុមខ្លាំងអីុតាលី Juventus។ 

ដោយឡែកនៅអង់គ្លេសវិញមានតែក្រុមមេឃខៀវ Manchester City មួយប៉ុណ្ណោះស្ថិតនៅក្នុងតារាងក្រុមខ្លាំងទាំង១០ ក្រៅពីនោះ Chelsea, Arsenal, Manchester United, Liverpool និង Spurs សុទ្ធតែនៅក្រៅតំបន់កំពូលទាំង១០។

ការចាត់ថ្នាក់នេះគឺមើលទៅលើការលេងរបស់ក្លឹបនីមួយៗទាំងនៅពានរង្វាន់ Champions League និង Europa League សម្រាប់៥រដូវកាលចុងក្រោយ៕

Real Madrid ស្ថិតនៅលេខ១ ជាក្លិបខ្លាំងជាងគេក្នុងទ្វីបអឺរ៉ុប
Man City ជាក្លិបតែមួយគត់នៅអង់គ្លេសដែលអាចជាប់ក្នុងតំបន់កំពូលទាំង១០
Pogba កាន់ពាន Europa League ពេល Man Utd ឈ្នះរដូវកាលមុន
Arsenal នឹងត្រូវលេងក្នុងពានរង្វាន់​ Europa League រដូវកាលក្រោយ
ចំណាត់ថ្នាក់ក្លិបល្អជាងគេទាំង១០ ប្រចាំទ្វីបអឺរ៉ុប

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]