បរទេសៈ​ Manchester United បានតែងតាំងខ្សែបម្រើ Michael Carrick ជាប្រធានក្រុមថ្មី។

ខ្សែបម្រើ វ័យ៣៥ឆ្នាំ Carrick គឺជាកីឡាករដែលបម្រើការយូរជាងគេបំផុតនៅក្នុងក្លឹប ដែលបានលេងឲ្យ Man Utd តាំងពីឆ្នាំ ២០០៦ ហើយត្រូវបានតែងតាំងជំនួសតំណែងប្រធានក្រុមចាស់ Wayne Rooney ដែលបានផ្លាស់ទៅEverton។

Carrick បានប្រាប់ MUTV ថា៖ «ខ្ញុំមានអារម្មណ៍ល្អ ហើយមានកិត្តិយសដ៏ធំធេងដែលបានក្លាយជាប្រធានក្រុមដ៏អស្ចារ្យនេះ»។

«ខ្ញុំមិនដែលគិតថា ខ្ញុំអាចនៅទីនេះយូរយ៉ាងនេះ និងទទួលបានជោគជ័យច្រើនបែបនេះទេ។ រយៈពេលច្រើនឆ្នាំនៅទីនេះ ខ្ញុំបានបណ្តុះចិត្តស្រលាញ់លើក្លឹប ហើយទទួលបានតំណែងប្រធានក្រុមពិតជាពិសេសខ្លាំងណាស់»។ 

Carrick បានផ្ទេរទៅកាន់ក្លឹប Man United ពី Tottenham ក្នុងតម្លៃខ្លួន ១៨.៦ លានផោន កាលពីឆ្នាំ ២០០៦ ហើយកាលពីដើមឆ្នាំនេះ បានចុះហត្ថលេខាលើកិច្ចសន្យាមួយបន្ថែម​ ដែលគាត់នឹងបន្តនៅជាមួយក្លឹបរហូតដល់ខែមិថុនាឆ្នាំ ២០១៨ ។ 

គាត់បានលេងឱ្យក្លឹប៤៥៩ដង ឈ្នះពាន Premier League ៥ ដង, FA Cup ១, Champions League ១ និង Europa League ១៕

ប្រធានក្រុមថ្មីរបស់បីសាចក្រហម Manchester United
ប្រធានក្រុមចាស់និងប្រធានក្រុមថ្មី
លោក Alex Ferguson នាំយកកីឡាករ Michael Carrick មកកាន់​ Old Trafford ឆ្នាំ២០០៦

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]