អាមេរិក៖ កំពូលអ្នកប្រយុទ្ធក្នុងទ្រុង UFC កីឡាករ Conor McGregor បោះពាក្យក្តែងៗថា នឹងវាយ Floyd Maywheather ឲ្យសន្លប់បាត់ស្មារតី យ៉ាងហោចណាស់ត្រឹម៤ទឹកប៉ុណ្ណោះ។ នេះបើយោងតាមការជួបគ្នារវាងអ្នកទាំងពីរ ដើម្បីផ្សព្វផ្សាយការប្រកួត នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។

នេះជាការជួបគ្នាលើកដំបូងរវាង Floyd និង McGregor ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាផ្ទាល់ជាង១ម៉ឺននាក់ មិនតែប៉ុណ្ណោះ អ្វីដែលពិសេសទៀតនោះ អ្នកទាំងពីរបាន បោះពាក្យសម្តី ឌឺដង ជេរប្រទេចគ្នាទៅវិញទៅមក ធ្វើឲ្យមានការភ្ញាក់ផ្អើល កក្រើកឆាក នៅក្នុងមជ្ឈមណ្ឌល Staples Center ក្នុងទីក្រុង Los Angeles ។

គួរឲ្យដឹងថា សកម្មភាពដែលបានកើតឡើងទាំងនេះ កាន់តែធ្វើឲ្យ មហាជន និងអ្នកគាំទ្រពុះកញ្ជ្រោល និងមិនអាចចាំបាន ចំពោះការប្រកួតរវាងជើងខ្លាំងពីររូបនេះ ដែលនឹងប្រព្រឹត្តឡើងនៅ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕

ដូច្នេះចង់ដឹងថា សកម្មភាព ឌឺដងគ្នាយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ជួបគ្នាដំបូង Conor McGregor និង Floyd ឌឺដងគ្នាកប់ៗមាត់ ឡើងកក្រើកឆាក
Conor McGregor និង Floyd ជួបមុខគ្នាលើិកដំបូង
Conor McGregor និង Floyd Maywheather
សន្និសីទលើកដំបូងរវាង Conor McGregor និង Floyd
Conor McGregor
Floyd Maywheather

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]