រាជធានី​ភ្នំពេញ ៖ កញ្ញា​ទឹម រ​ដ្ឋា បន្ទោស​ខ្លួនឯង​ដែល​ធ្វើ​ជា​គ្រូ​មិន​បាន​ល្អ ព្រោះ​សិស្ស​បង្ហាញ​ម៉ូ​ដ​របស់​ខ្លួន​ធ្វើ​មិន​បាន​ល្អ​ពេល​បញ្ចេញ​ទេព​កោសល្យ​ក្នុង​កម្មវិធី​ប្រឡង ។ រឿង​នេះ​ទឹម រ​ដ្ឋា យល់​ថា​វា​ជា​ការ​បាក់មុខ​មួយ​សម្រាប់​នាង​ ដែល​ជាតា​រា​ម៉ូ​ដែល​លេចធ្លោ​លំដាប់​ប្រទេស ។

តារា​ម៉ូ​ដែល​រាង​ខ្ពស់ស្រឡះ​កញ្ញា​ទឹម រ​ដ្ឋា បង្ហាញ​អារម្មណ៍មិនល្អ​ទើសចិត្ត​បន្តិច​ក្នុង​ពេល​បេក្ខជន​បេ​ក្ខ​នារី​ដែល​ជាប់​ឈ្មោះ​ឡើង​ប្រឡង​បង្ហាញ​ម៉ូ​ដ​ធ្វើ​មិន​បាន​ល្អ ក្រោយ​ពេល​នាង និង​លោក​អ៊ុ​ន សុទ្ធា ជួយ​បង្ហាត់​ដោយ​ផ្ទាល់ ។ ការ​ប្រកួត​នេះ​ក្នុង​កម្មវិធី​«​ប្រឡង​តំណែង​ស្រី​ស្អាត​ប្រុស​សង្ហា​»​រៀបចំ​ឡើង​ដោយ​ក្លឹ​ប​កម្សាន្ត​«GL Lounge»​អតីត​ក្លឹ​ប​«​ក្លា​សុ​ី​ក​ណាយ​» ។

កាលពី​រាត្រី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៧ វគ្គ​បង្ហាញ​វត្តមាន​បេក្ខជន​ទាំងអស់​ជា​លើក​ដំបូង​ក្រោម​ការ​វាយតម្លៃ​ចំណុច​ល្អ និង​មិនល្អ​របស់​កញ្ញា​ទឹម រ​ដ្ឋា និង​លោក​អ៊ុ​ន សុទ្ធា ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ​លើ​វិ​ថី​បង្ហាញ​ម៉ូ​ដ ។

ទឹម រ​ដ្ឋា រីករាយ​ដែល​ក្លឹ​ប​ជី​អិ​ល​មើលឃើញ​សមត្ថភាព​របស់​នាង និង​លោក​សុទ្ធា ឱ្យធ្វើ​ជា​អ្នក​បណ្តុះបណ្តាល​តារា​ម៉ូ​ដែល​ថ្មី ។ «​ជា​លទ្ធផល​មិនដឹង​ជា ប្អូន​ៗ​ភ័យ​ពេក ឬ​យ៉ាងណា​ទេ បាន​ជាស​ប្តា​ហ៍​ដំបូង​ឡើង​ប្រកួត​ស្រាប់តែ​រំលេច​មិន​បាន​ល្អ​តែ​ម្តង ។ ខុស​ពី​ការ​ហ្វឹកហាត់​គ្មាន​ភ័យ​ដើរ​ត្រូវ​ក្រឡា​គ្នា​ល្អ ប្រហែលជា​មាន​មនុស្ស​ច្រើន​មក​ចូលរួម​ទើប​បុក​ពោះ​កើតជា​ទប់​ជំហរ​មិន​បាន ។

យ៉ាងណា​នាង​ខ្ញុំ​នឹង​ប្រឹង​បង្ហាត់​ឲ្យ​តទៅ​ទៀត​ដើម្បី​ឱ្យ​ល្អ​ជាង​នេះ ព្រោះ​នាង​ខ្ញុំ​ចង់ឱ្យ​សិស្ស​ដែល​ចេញពី​ទឹម រ​ដ្ឋា ទៅ​មាន​សមត្ថភាព ទេព​កោសល្យ​ល្អ ទៅ​ដល់​ណា​គេ​សួរ​រក​គ្រូបង្ហាត់​» ។ ចំណែក​​លោក​អ៊ុ​ន សុទ្ធា និយាយ​ថា «​ខ្ញុំ​នឹង​ព្យាយាម​បង្វឹក ប្អូន​ៗ​ឲ​បាន​ប្រសើរ​ជាង​នេះ ក្នុង​ពេល​ដែល​ដំណើរ​ដើរ និង​ទឹកមុខ ហើយ​និង​អារម្មណ៍​នៅ​លើ​ឆាក​ធ្វើ​មិន​ទាន់​សម​ទាំងស្រុង​ទេ​» ។

កញ្ញា​ទឹម រ​ដ្ឋា ចំណាយពេល​ប្រមាណ​៣​ស​ប្ដា​ហ៍​ដើម្បី​កែ​ដំណើរ និង​ក្រឡា​ដើរ​របស់​បេ​ក្ខ​នារី ដោយ​រំពឹង​ថា សកម្មភាព​ដើរ​ម៉ូ​ដ​ប្រកួតប្រជែង​មួយ​នេះ​សម្រាប់​បេ​ក្ខ​នារី​១០​នាក់​ដែល​នឹង​សល់​នៅ​វគ្គ​ចុង​ក្រោយ​នឹង​គ្មាន​ការ​រិះគន់ ។

វេទិកា​បង្ហាញ​ម៉ូ​ដ​ប្រចាំឆ្នាំ​២០១៧​នេះ ធ្វើ​ឡើង​នៅ​ក្លឹ​ប​កម្សាន្ត​GL ស្ថិត​នៅ​តាម​បណ្ដោយ​វិ​ថី​ត្រសក់ផ្អែម​រៀង​រាល់​យប់​ថ្ងៃ​សុក្រ ដើម្បី​ជម្រុះ​យក​លេខ​១ ដល់​លេខ​៣​នៅ​យប់​ថ្ងៃ​ទី​២៩ កក្កដា ៕

កញ្ញា​ទឹម រ​ដ្ឋា បន្ទោស​ខ្លួនឯង​ដែល​ធ្វើ​ជា​គ្រូ​មិន​បាន​ល្អ ព្រោះ​សិស្ស​បង្ហាញ​ម៉ូ​ដ​របស់​ខ្លួន​ធ្វើ​មិន​បាន​ល្អ​ពេល​បញ្ចេញ​ទេព​កោសល្យ​ក្នុង​កម្មវិធី​ប្រឡង
រឿង​នេះ​ទឹម រ​ដ្ឋា យល់​ថា​វា​ជា​ការ​បាក់មុខ​មួយ​សម្រាប់​នាង​ដែល​ជាតា​រា​ម៉ូ​ដែល​លេចធ្លោ​លំដាប់​ប្រទេស
ការ​ប្រកួត​នេះ​ក្នុង​កម្មវិធី​«​ប្រឡង​តំណែង​ស្រី​ស្អាត​ប្រុស​សង្ហា​»​រៀបចំ​ឡើង​ដោយ​ក្លឹ​ប​កម្សាន្ត​«GL Lounge»​អតីត​ក្លឹ​ប​«​ក្លា​សុ​ី​ក​ណាយ​»
ការ​ប្រកួត​នេះ​ក្នុង​កម្មវិធី​«​ប្រឡង​តំណែង​ស្រី​ស្អាត​ប្រុស​សង្ហា​»​រៀបចំ​ឡើង​ដោយ​ក្លឹ​ប​កម្សាន្ត​«GL Lounge»​អតីត​ក្លឹ​ប​«​ក្លា​សុ​ី​ក​ណាយ​»
កញ្ញា​ទឹម រ​ដ្ឋា ចំណាយពេល​ប្រមាណ​៣​ស​ប្ដា​ហ៍​ដើម្បី​កែ​ដំណើរ និង​ក្រឡា​ដើរ​របស់​បេ​ក្ខ​នារី ដោយ​រំពឹង​ថា សកម្មភាព​ដើរ​ម៉ូ​ដ​ប្រកួតប្រជែង​មួយ​នេះ​សម្រាប់​បេ​ក្ខ​នារី​១០​នាក់​ដែល​នឹង​សល់​នៅ​វគ្គ​ចុង​ក្រោយ​នឹង​គ្មាន​ការ​រិះគន់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា