បរទេស៖ ខណៈដែលភាពចម្រូងចម្រាស់ជុំវិញការប្រកួតរវាងអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao និងកីឡាករ Jeff Horn នៅតែបន្ត ពេលនេះសមាគមន៍ប្រដាល់ពិភពលោក ហៅកាត់ WBO បានចេញមកបញ្ជាក់លទ្ធផលជាផ្លូវការហើយ និងឲ្យចៅក្រម៥រូបផ្សេងៗទៀតរបស់សមាគមន៍ ដាក់ពិន្ទុឡើងវិញទៀតផង។

គួរំលឹកថា សមាគមន៍ប្រដាល់ពិភពលោក ឬ WBO ត្រូវបានរងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ចំពោះការឲ្យពិន្ទុមិនយុត្តិធម៍ ជុំវិញការប្រកួតរបស់ Pacquiao និង Jeff Horn កាលពីដើមខែកក្កដាកន្លងទៅ។

ដោយសារតែបញ្ហានេះនៅតែបន្ត ដូច្នេះ WBO ក៏ចាត់ឲ្យចៅក្រម៥រូបផ្សេងទៀត ទស្សនាការប្រកួត និងដាក់ពិន្ទុឡើងវិញផងដែរ។ ចុងក្រោយ ក្នុងចំនោមចៅក្រមទាំង៥រូបនោះ បានដាក់ពិន្ទុឲ្យ Jeff Horn ឈ្នះ Pacquiao ជាឯកច្ឆន្ទ ពោលគឺអ្នកប្រដាល់សញ្ជាតិអូស្ត្រាលីនៅតែជាអ្នកទទួលបានជ័យជំនះ។

យោងតាមរបាយការណ៍របស់ WBO បានបញ្ជាក់ឲ្យដឹងថា «ការប្រកួតរបស់ Pacquiao និង Horn បានកើតជារឿងចម្រូងចម្រាស់ មូលហេតុនេះហើយ ទើបយើងចាំបាច់ ត្រូវឲ្យមានតម្លាភាព»

ក្នុងរបាយការណ៍បានបន្តទៀតថា «ក្នុងនោះ វាពិតជាបានបង្ហាញឲ្យឃើញថា Pacquiao ឈ្នះតែ៥ទឹកប៉ុណ្ណោះ ចំនែក Jeff Horn ឈ្នះ៧ទឹក» ៕ 

អ្នកប្រដាល់ Jeff Horn អបអរជ័យជំនះ ជាមួយក្រុមអ្នកគាំទ្រ
អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]