ភ្នំពេញ៖ តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ ពាក់មី បានក្លាយខ្លួនទៅជាបុគ្គលម្នាក់ ដែលបានទទួលការស្រលាញ់រាប់អានយ៉ាងខ្លាំង ពីសំណាក់មហាជន ទូទាំងប្រទេស តាមរយៈសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់របស់ខ្លួន។

បច្ចុប្បន្នតារាកំប្លែងល្បីឈ្មោះលោក ពាក់មី មានកូនប្រុសស្រីចំនួន៣នាក់នៅក្នុងបន្ទុក ដែលកូនស្រីច្បង និងកូនប្រុសទី២របស់លោក គឺមានចំណង់ចំណូលខាងផ្នែកសិល្បៈដូចជាឪពុកដូច្នោះដែរ និងជាក្មេងក្រមិចក្រមើម ពូកែសម្តីថែមទៀតផង។

ជាក់ស្តែងកូនប្រុសទី២ ដែលលោកពាក់មី និយមហៅឈ្មោះក្រៅថា តួ អាយុប្រហែល៥ឆ្នាំ ក៏មានទេពកោសល្យនៅក្នុងការសម្តែងខ្សែភាពយន្តផងដែរ។ ដោយគេក៏ធ្លាប់បានបង្ហាញនូវសមត្ថភាព ឱ្យទស្សនិកជនបានទស្សនារួចមកហើយ នៅក្នុងការសម្តែងរឿង «សង្សារខ្ញុំក្រមុំកូនមួយ» ដោយដើរតួជាកូនប្រុសរបស់អ្នកនាង សារ៉ាយ សក្ខណា។

ហើយក្រៅពីសមត្ថភាពនៅក្នុងការសម្តែង កូនប្រុសលោកពាក់មី ក៏មានទេពកោសល្យ និងស្រលាញ់ចូលចិត្ត នៅក្នុងការបកស្រាយបទចម្រៀងផងដែរ។

ដោយកាលពីប៉ុន្មានថ្ងៃមុននេះលោក ពាក់មី ក៏បានបង្ហោះនូវវីដេអូខ្លីមួយរបស់កូនប្រុសខ្លួន បកស្រាយនូវបទចម្រៀងមួយបទ ព្រមទាំងសរសេរ Caption នៅខាងលើវីដេអូនោះដូច្នេះថា៖ «ជួយស៊ែរផង អាណិតកូនណាស់ ចង់ច្រៀងនៅផលិតកម្មថោន បងប្អូនជួយគាំទ្រផង»។ 

តោះចង់ដឹងថា កូនប្រុសលោកពាក់មី ច្រៀងបទអ្វី? ហើយពិរោះបែបណាខ្លះនោះ?មកទស្សនាវីដេអូដូចខាងក្រោមនេះជាមួយគ្នា៖

កូនប្រុសលោក ពាក់មី
កូនប្រុសលោក ពាក់មី
លោកពាក់មី និងកូនប្រុស
តារាកំប្លែង ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី