លោក Justin Jedlica អាយុ ៣២ឆ្នាំរស់នៅ ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច បានចំណាយលុយ ១សែនដុល្លារអាមេរិច ដើម្បីធ្វើឲ្យរូបរាងគាត់មើលទៅសង្ហារ។

សព្វថ្ងៃនេះ ការកែសម្ផស្សដោយប្រើប្លាស្ទិចជារឿងធម្មតា ទៅហើយសំរាប់ប្រទេសមួយចំនួន ប៉ុន្ដែមានមនុស្សមួយចំនួនតូច បានគិតថាវាជារឿងសំខាន់សំរាប់ជីវិតរបស់ពួកគេ។ យ៉ាងណាមិញដូចជា លោក Justin Jedlica បើយើងមើលទៅគាត់ពីសំបកក្រៅ យើងពិតជាគិតថា គាត់គឺជាអ្នកលើកសាច់ដំុដ៏អស្ចារ្យម្នាក់ ប៉ុន្ដែការពិត គាត់បានវះកាត់ដាក់ប្លាស្ទិចដែលមានជាតិសីុលីកូន ចូលទៅក្នុងសាច់ដុំ ផ្នែក គូទ ដើមទ្រូង ក្បាលពោះ ក្រោយខ្នង និងដើមដៃ ឲ្យមើលទៅមានសភាព ដូចជាអ្នកលើកដំុដែកពិតៗសមជាបុរស និងមានភាពទាក់ទាញ។ បន្តាប់ពីការវះកាត់ ១៣លើកមក គាត់ក៏ទទួលបានអ្វីដែលគាត់ចង់បាន ប៉ុន្ដែមហិច្ឆតារបស់គាត់ មិនចេះចប់ទេ ក្នុងរយៈពេល ១០ឆ្នាំនេះ Justin បាន វះកាត់កែសម្ផស្សចំនួន ៩០លើកមកហើយ។ ហើយនៅពេលដែលអ្នកសារព័ត៌សួរគាត់ថា តើគាត់យល់យ៉ាងណាចំពោះខ្លួនគាត់ផ្ទាល់? Justin បានឆ្លើយភ្លាមៗ ដោយមិនចាំបាច់គិតថា ខ្លួនគាត់សង្ហារ។

តើអ្នកចង់បានសាច់ដំុពីការវះកាត់ ឬ ក៏ដោយសារលើកសាច់ដំុ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]