ភ្នំពេញ៖ អតីតបេក្ខនារី The Voice Cambodia អ្នកនាង សាន ស្រីឡៃ មួយរយៈនេះ អ្នកគាំទ្រសង្កេតឃើញថា ចំពោះការងារនៅក្នុងផលិតកម្ម នាងហាក់បីដូចជាស្ងប់ស្ងាត់ មិនទាន់ឃើញចេញបទចម្រៀងថ្មី សម្រាប់អ្នកគាំទ្របន្ថែមទៀតឡើយ។

ហើយបច្ចុប្បន្ននេះផង អ្នកនាង សាន ស្រីឡៃ កំពុងតែទទួលការងារច្រៀង ឲ្យក្លឹបកម្សាន្តល្បីឈ្មោះមួយកន្លែង ប៉ុន្តែក្នុងនោះក៏គេចាប់អារម្មណ៍ឃើញថា តារាស្រីរូបនេះ មិនសូវចេញមកខាងមុខឆាក ដើម្បីជួបមុខឬក៏ថតរូបជាមួយនឹងអ្នកគាំទ្រឡើយ មិនដឹងថាមកពីមូលហេតុអ្វី។

តារាចម្រៀងស្រី សាន ស្រីឡៃ

ដោយឡែក ថ្មីៗនេះ តារាចម្រៀង លោក សាន ផានិត ក៏បានបង្ហើបរឿងអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍មួយ របស់តារាស្រីរូបនេះ ដោយប្រាប់ថា មូលហេតុដែល សាន ស្រីឡៃ ខ្លាចមិនចង់ទៅជួបអ្នកគាំទ្រនៅមុខឆាក គឺដោយសារតែ អ្នកគាំទ្រសុទ្ធតែជាស្រីស្អាត ដូច្នេះហើយទើបនាងខ្លាចពេលដែលថត ជាមួយពួកគាត់ សម្រស់របស់នាងចាញ់ អ្នកគាំទ្រស្រីស្អាតជាមិនខាន៕

តើនេះជារឿងពិតមែនទេ សម្រាប់ស្រីឡៃ ដូចនឹងអ្វីដែល លោក សាន ផានិត បានលើកបង្ហាញ?

សាន ផានិត ក៏បានបង្ហើបរឿងអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍មួយ របស់តារាស្រី សាន ស្រីឡៃ
តារាចម្រៀងស្រី សាន ស្រីឡៃ
តារាចម្រៀងស្រី សាន ស្រីឡៃ
តារាចម្រៀងស្រី សាន ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ