ហ្វីលីពីន៖ សារព័ត៌មានមួយក្នុងប្រទេសហ្វីលីពីនឈ្មោះថា rappler បានធើ្វការចុះផ្សាយពីបុរសជនជាតិខែ្មរម្នាក់ ដែលមានមុខមាត់ស្រដៀងទៅនឹងកំពូលអ្នកប្រដាល់សញ្ជាតិហី្វលីពីន Manny Pacquiao ។

បុរសខាងលើ ត្រូវបានគេស្គាល់ថាជាជនជាតិខ្មែរ វ័យ៣៧ឆ្នាំ ឈ្មោះ ឈុនលី សព្វថៃ្ងជាអ្នកចម្រៀងនិងអ្នកផលិតខ្សែភាពយន្ត ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានខាងលើ លោក ឈុនលី បានបញ្ជាក់ថា មិនត្រឹមតែជនជាតិខែ្មរទេ ដែលច្រឡំថាលោកជា Pacquiao សូម្បីតែជនជាតិបរទេសក៏ច្រលំដូចគ្នា។ 

លោកបន្ដថា សព្វថៃ្ងនេះ ឈ្មោះ Manny Pacquiao គឺជាឈ្មោះហៅក្រៅរបស់លោកទៅហើយ ព្រោះថាពេលលោកទៅទីណាក៏ដោយ មនុស្សទូទៅតែងតែហៅលោក Manny Pacquiao។

ទន្ទឹមនឹងនេះ លោកក៏បានរៀបរាប់ដែរថា ពេលដែលលោកមានអារម្មណ៍ថាមុខមាត់របស់ខ្លួន ដូច Pacquiao ដំបូងនោះ គឺនៅក្នុងឆ្នាំ២០០៨ ពោលគឺ នៅពេលដែលលោកចូលធើ្វការក្នុងផលិតកម្មមេគង្គ។

ជាចុងក្រោយ លោកបន្ថែមថា ខ្លួនពិតជាមានមោទនភាពណាស់ ព្រោះថា Pacquiao គឺជាមនុស្សល្អ ជាមនុស្សមានចិត្ដសន្ដោស ជាពិសេសគឺគេនេះហើយ ដែលធើ្វឲ្យលោកមានភាពល្បីល្បាញដល់សព្វថៃ្ង៕

លោក ឈុនលី ដែលគេហៅថា ប៉ាគីអៅខែ្មរ
ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao

ប្រភព៖ rappler

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]