គ្រឿងផ្សំធម្មជាតិ ដែលអ្នកអាចរកបានក្នុងចង្រ្កានបាយមួយចំនួន មិនត្រឹមតែអាចជួយសម្រាលការឈឺចាប់តាមរាងកាយប៉ុណ្ណោះទេ វាថែមទាំងមិនពិបាក ឲ្យអ្នកចំណាយលុយច្រើនលើថ្នាំទៀតផង។ ជាក់ស្តែងដូចជាខ្ទឹមបារាំង ដែលមានអត្ថប្រយោជន៍ច្រើន នឹកស្មានមិនដល់ ជាពិសេស មនុស្សភាគច្រើន ប្រាកដជាមិនធ្លាប់បានដឹងពីមុនមកទេ។

ចង់ដឹងថា ខ្ទឹមបារាំងអាចជួយអ្វីបានខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

ជាក់ស្តែង ដូចជាខ្ទឹមបារាំង ដែលមានអត្ថប្រយោជន៍ច្រើន នឹកស្មានមិនដល់ ជាពិសេស មនុស្សភាគច្រើន ប្រាកដជាមិនធ្លាប់បានដឹងពីមុនមកទេ

១. សម្រួលដល់ការរលាក និងការពារសន្លាក

ខ្ទឹមបារាំង គឺជារបស់ធម្មជាតិ ដែលមានសមត្ថភាពក្នុងការប្រឆាំងនឹងមេរោគ អាចជួយសម្រាលបញ្ហារលាក អំឡុងពេលចំអិនអាហារ និងអាចការពារការឆ្លងមេរោគ ព្រមទាំងជួយឲ្យឆាប់ជាសះស្បើយថែមទៀត។ អ្នកគួរតែយកខ្ទឹមបារាំង មកត្រដុសមួយថ្ងៃ ២ ទៅ ៣ ដង ដើម្បីបំបាត់សន្លាកបានយ៉ាងឆាប់រហ័ស។

២. បំបាត់រមាស់

បញ្ហារមាស់ដោយសារមូសខាំ ឬសត្វល្អិតខាំ គឺពិតជាគួរឲ្យរំខានណាស់។ ប៉ុន្តែសូមកុំបារម្ភអី! គ្រាន់តែកាត់ខ្ទឹមបារាំងមួយចំណិត មកដាក់លើស្នាមខាំនោះ អ្នកនឹងអស់បញ្ហារមាស់ភ្លាមៗតែម្តង។

៣. សម្រួលអាការឈឺត្រចៀក

លទ្ធផលពីអ្នកប្រើប្រាស់មួយចំនួន បានអះអាងថាការឈឺចាប់ក្នុងត្រចៀក អាចដោះស្រាយបានដោយគ្រាន់តែប្រើ ខ្ទឹមបារាំង បើទោះបីជាគ្មានការបកស្រាយបញ្ជាក់ តាមបែបវិទ្យាសាស្រ្តណាមួយនៅឡើយក៏ដោយ។ អ្នកអាចសាកល្បងមើល៍ ដោយគ្រាន់តែយកខ្ទឹមបារាំង ទៅដុតក្នុងកម្តៅប្រហែល ៤៥០ អង្សាររយៈពេល ១៥ នាទី រួចទុកឲ្យត្រជាក់ សឹមកាត់ជាពីរ កិនយកទឹករបស់វា។ បន្ទាប់មកយកទឹក ដែលកិនរួចនោះ មកបន្តក់ចូលត្រចៀកដែលឈឺ ជាការស្រេច។

៤. បំបាត់អាការតឹងច្រមុះ

បញ្ហាតឹងច្រមុះ មិនត្រឹមតែគួរឲ្យរំខានប៉ុណ្ណោះទេ វាថែមទាំងអាចបង្កជាការឈឹចាប់ថែមទៀតផង។ ងាយៗដោយអ្នកគ្រាន់តែ ហិតក្លិនរបស់ខ្ទឹមបារាំងចិតរួច ជាការស្រេច ប៉ុន្តែទន្ទឹមនឹងនោះ អ្នកក៏អាចហៀរទឹកភ្នែកខ្លះដែរ។

៥. ប្រឆាំងនឹងជំងឺគ្រុន និងផ្តាសាយ

អ្នកអាចបំបាត់បញ្ហាផ្តាសាយ និងគ្រុនបានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែចិតខ្ទឹមបារាំងជាចំណិតៗ ដាក់ក្នុងចានមួយ រួចយកវាទៅដាក់ជិតគ្រែគេង ជាការស្រេច។ នេះក៏ដោយសារតែ ក្លិនរបស់ខ្ទឹមបារាំង អាចជួយសម្រាលជំងឺគ្រុន និងផ្តាសាយ នៅងមឡុងពេលអ្នកកំពុងគេងបាន៕ 

ជាក់ស្តែង ដូចជាខ្ទឹមបារាំង ដែលមានអត្ថប្រយោជន៍ច្រើន នឹកស្មានមិនដល់ ជាពិសេស មនុស្សភាគច្រើន ប្រាកដជាមិនធ្លាប់បានដឹងពីមុនមកទេ

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]