បរទេស៖ កីឡាករ Romelu Lukaku បានបង្ហើបឱ្យដឹងថាគាត់បានសុំការអនុញ្ញាតពី Zlatan Ibrahimovic មុនពេលទទួលយកអាវលេខ៩ នៅក្លិបបិសាចក្រហម Manchester United ។

Romelu Lukaku បានបង្ហាញថាគាត់នឹងពាក់អាវលេខ 9 នៅ Manchester United

Lukaku ត្រូវបានគេរំពឹងទុកថា នឹងរក្សាអាវលេខ១០ ដែលគាត់ធ្លាប់ពាក់នៅ Everton បន្ទាប់ពី Wayne Rooney បានចាកចេញពី ទៅEverton បាត់ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក វ័យ២៤ឆ្នាំរូបនេះ ចង់បានលេខ៩វិញ ហើយបានទៅជួប Ibrahimovic ដែលជាម្ចាស់លេខ៩ កាលពីលេងឲ្យ Man Utd នៅរដូវកាលមុន

Lukaku បាននិយាយប្រាប់ថា «កាលពីនៅ Everton គាត់ពាក់លេខ១០ ដោយសារតែ ខួបកំណើតម្តាយគាត់ គឺនៅថ្ងៃទី១០ ខែតុលា»

ខ្សែប្រយុទ្ធរូបនេះបន្តទៀតថា មូលហេតុដែលគាត់ចង់ពាក់លេខ៩ នៅMan Utd ព្រោះគាត់គិតថា ខ្សែប្រយុទ្ធត្រូវពាក់លេខ៩ លេខ៩ជាលេខល្អ។

គួរបញ្ជាក់ថា Lukaku នឹងចូលរួមលេងជាមួយក្រុម Manchester United នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនមុនបើករដូវកាលថ្មី៕ 

ខ្សែប្រយុទ្ធចំណូលថ្មី Lukaku

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]