អង់គ្លេស៖  វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់មួយដែលអ្នកលេងកីឡាបាល់អោបម្នាក់ បានឆ្លៀតឱកាសក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំមួយ  បានលុតជង្គង់សុំមិត្តប្រុសរបស់ខ្លួនរៀបការ នៅកណ្តាលហ្វូងមនុស្សយ៉ាងច្រើនកុះករ។

បើតាមប្រភពបានឲ្យដឹងថា ការស្នើសុំរៀបការពីសំណាក់ អ្នកលេងកីឡាបាល់អោប រូបនេះមានឈ្មោះថា Fernando Ferreira ត្រូវបានធ្វើឡើងនៅក្នុង កម្មវិធីដង្ហែរក្បួនប្រចាំឆ្នាំ សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ឬហៅថា LGBT (Lesbian Gay Bisexual and Transgender) ដែលត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស កាលពីពេលកន្លងទៅនេះ។

តាមរយៈវីដេអូឃ្លីប ដំបូងឡើយកីឡាករបាល់អោប លោក Fernando បានរៀបចំជាក្រុមសំងាត់របស់គាត់មួយនៅកណ្តាលផ្លូវ  និងមានហ្វូងមនុស្សជាច្រើន បានចូលរួមក្នុងព្រឹត្តិការណ៍ LGBT ​ឈរអមតាមដងផ្លូវយ៉ាងកុះករ។ បន្តិចក្រោយមក លោក Fernando ក៏បានងើបដើរចេញពីក្រុមរបស់ខ្លួន រួចដើរសំដៅទៅកាន់លោក Greg ដែលជាមិត្តប្រុសរបស់លោក  ហើយក៏បានលុតជង្គង់សុំរៀបការ និងបានបំពាក់ចិញ្ចៀនឲ្យ ហើយថើបគ្នាទាំងពោរពេញទៅដោយភាពរ៉ូមែនទិច។ រីឯសម្លេងហ៊ោរំពងពីសំណាក់អ្នកចូលរួមជាច្រើន ក៏បានបន្លឺឡើង ទាំងក្តីត្រេកអរជំនួសអ្នកទាំងពីរផងដែរ។

គួរបញ្ជាក់ថា កីឡាករបាល់អោប លោក Fernando Ferreira លេងនៅក្នុងក្រុម Kings Cross Steelers RFC ដែលត្រូវបានបង្កើតឡើង តាំងពីកំឡុងឆ្នាំ១៩៩៥។

គួរឲ្យដឹងដែរថា មនុស្សច្រើនជាង ២៦ ០០០នាក់ មកពីក្រុមខុសគ្នា បានចូលរួមក្នុងក្បួនដង្ហែរនៃព្រឹត្តិការណ៍ LGBT ប្រចាំឆ្នាំនេះ ដែលត្រូវបានគេចាត់ទុកថា ជាក្បួនដ៏ធំជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត ដែលមិនធ្លាប់មានក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ៕

ទស្សនាវីដេអូខាងក្រោម៖ 

លោក Fernando Ferreira និងលោក Greg
លោក Fernando Ferreira និងលោក Greg
លោក Fernando Ferreira និងលោក Greg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]