ហ្វីលីពីន៖ ខណៈដែលមិនសូវទទួលជោគជ័យក្នុងការប្រកួតមួយរយៈចុងក្រោយ មានមនុស្សជាច្រើនបានជម្រុញឱ្យគាត់លាឈប់ ហើយមកធ្វើការងាររបស់គាត់ជាសមាជិកព្រឹទ្ធសភាវិញ ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងថា តាមពិត Pacquiao ប្រដាល់ដើម្បីជួយមនុស្សក្រីក្រជាច្រើននាក់។

អ្នកគាំទ្រប្រដាល់មួយចំនួនបានរអ៊ូថាពួកគេធុញទ្រាន់នឹងការប្រកួតរបស់ Manny Pacquiao។ អ្នកទាំងនោះតែងតែនិយាយថា Pacquiao គួរបោះបង់ការប្រដាល់ ហើយគួរតែបំពេញភារកិច្ចរបស់គាត់ជាសមាជិកព្រឹទ្ធសភាប្រទេសហ្វីលីពីន វិញល្អជាង។

ចំនែកអ្នកខ្លះទៀតនិយាយថា គាត់មិនសាកសមនឹងជាប់ពាក់ព័ន្ធជាមួយនយោបាយទេ ព្រោះគាត់មិនទាន់បានជួយអ្វីដល់ប្រជាជនហ្វីលីពីនឡើយ។ ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនមិនបានដឹងនោះគឺថា Pacquiao បានជួយរឿងជាច្រើនដល់ប្រជាជនហ្វីលីពីនដែលក្រីក្រ ចាប់តាំងពីគាត់បានចាប់ផ្តើមប្រដាល់។ 

Pacquiao ជួយប្រជាជនក្រីក្ររបស់ប្រទេសហ្វីលីពីន

Manny Pacquiao បាននិយាយនៅក្នុងបទសម្ភាសមួយថា «ពាក់កណ្តាលនៃទំហំទឹកប្រាក់ដែលខ្ញុំឲ្យទៅអ្នកក្រ គឺជាប្រាក់ចំនូលដែលខ្ញុំទទួលបានការប្រដាល់។ បន្ទាប់ពីការប្រកួតនីមួយៗប្រាក់ចំណូលរបស់ខ្ញុំពាក់កណ្ដាល បានផ្តល់ទៅឲ្យអ្នកក្រ ប៉ុន្តែខ្ញុំមិនចង់ប្រកាសវាទេ»

ក្រៅពីគម្រោងជាច្រើន Pacquiao បានសាងសង់ផ្ទះចំនួន ១៥០០ ខ្នងនៅកោះ Mindanao ។ គាត់ក៏បានជួយទិញទូកថ្មីៗសម្រាប់អ្នកនេសាទនៅសហគមន៍ឆ្នេរផងដែរ។

ចំពោះប្រជាជនក្រីក្រនៅប្រទេសហ្វីលីពីន អ្នកប្រដាល់ Pacquiao គឺជាវីរៈបុរស។លោក គឺជាបុរសម្នាក់ដែលធ្វើការ តាំងគ្មានទ្រព្យសម្បត្តិ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ប៉ុន្តែលោកមិនដែលភ្លេចពីភាពក្រីក្រ ដែលលោកធ្លាប់បានឆ្លងកាត់ពីមុនមកនោះទេ។ Pacman និយាយថាគាត់ចង់ចងចាំជាបុរសម្នាក់ ដែលបានជួយដល់ប្រជាជន មិនមែនត្រឹមតែជាជើងឯកប្រដាល់ទេ៕

Pacquiao ជួយប្រជាជនក្រីក្ររបស់ប្រទេសហ្វីលីពីន
ស្តេចប្រដាល់របស់ហ្វីលីពីន Manny Pacquiao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]