តាមសារព័ត៌មានThe wall stree Journal បានអោយដឹង កាលពីថ្មីៗនេះថា អ្នកវិទ្យាសាស្រ្ដនៅ សហរដ្ឋអាមេរិចបានរក ឃើញថា អ្នកប្រើប្រាស់ថ្នាំ ដែលមានវីតាមីនច្រើនប្រភេទក្នុងមួយគ្រាប់ (multivitamins)  គឺមានផលប្រយោជន៍ច្រើន ដល់សារ ពាង្គកាយ ហើយអាចកាត់បន្ថយ ការមានជំងឺមហារីកថែម ទៀតផង។

អ្នកស្រាវជ្រាវ បាននិយាយថា ថ្នាំដែលមានវីតាមីនច្រើនមុខ ក្នុងមួយគ្រាប់ គឺមានសារធាតុ Centrum Silver ៨ភាគរយ ដែលអាចជួយ កាត់បន្ថយការរីកដុះដាលជំងឺមហារីក ហើយសំរាប់យុវជនអាមេរិច១ភាគ៣ ដែលចូលចិត្ដប្រើ ថ្នាំទាំងនោះ គឺមានផលប្រយោជន៍ សំរាប់ពួកគេ ព្រោះពួកគេ មានសារធាតុទាំងនោះសំរាប់ទប់ទល់នឹងជំងឺមហារីក។ លើសពីនេះទៀត អ្នកស្រាវជ្រាវទាំងនោះបាននិយាយពី ការស្រាវជ្រាវ ដ៏សាមញ្ញរបស់ពួកគេ ដើម្បីអោយមាន សុខភាព ល្អ និង អាចការពារពីជំងឺមួយចំនូន គឺ មនុស្សគ្រប់គ្នាត្រូវកាត់បន្ថយ ឬ ផ្ដាច់ការ ជក់បារី ផឹកស្រា កុំបរិភោគហួសប្រមាណ ដែលនាំអោយមានការធាត់ហួសមាឌ ហើយព្យាយាមហាត់ប្រាណអោយបានទៀងទាត់ រក្សាខ្លូនប្រាណអោយមានសកម្មភាពជានិច្ច ហើយឧស្សាហ៍ទទួលទានអាហារដែលមានសារធាតុចិញ្ចឹម អោយបានច្រើន។

តាមការស្រាជ្រាវបានអោយដឹងថាមាន អត្រាអ្នកដែលស្លាប់ ដោយសារជំងឺមហារីកមានការធ្លាក់ចុះ ១២ភាគរយ  បើប្រៀបធៀបអ្នកដែលបានលេបថ្នាំវីតាមីនច្រើនប្រភេទក្នុងមួយគ្រាប់ ជាមួយនិងអ្នកមិនបានលេបថ្នាំវីតាមីននោះ។ មានមនុស្ស កើតជំងឺមហារីក ១,២៩០ នាក់ ក្នុងចំនោម ៧,៣១៧នាក់ បានធូរស្បើយច្រើន ដោយសារបានលេបថ្នាំវីតាមីនច្រើនប្រភេទក្នុងថ្នាំតែមួយគ្រាប់ ដែលមានសារធាតុ Centrum Silver។   

ដោយ TD

Khmerload 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]