រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​សុ​ន ស្រី​ពេជ្រ ដែល​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​នោះ​បាន​ចូល​ផលិតកម្ម​ថោ​ន​ហើយ ។

ដំណឹង​នេះ​មិន​ត្រូវ​កញ្ញា​សុ​ន ស្រី​ពេជ្រ ច្រានចោល​ទេ ដោយ​នាង​ទទួលស្គាល់​ថា​ភាព​មិន​ច្បាស់​ការណ៍​កន្លង​មក​បាន​បញ្ចប់​ហើយដោយ​ពេល​នេះ​នាង​ទើបតែ​ក្លាយជា​សមាជិក​ថ្មី​នៅ​ផលិតកម្ម​ថោ​ន ។ ដោយ​មិន​ចង់​និយាយ​ពាក់ព័ន្ធ​ជាមួយ​ផលិតកម្ម​ចាស់ សុ​ន ស្រី​ពេជ្រ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​នាង​ខ្ញុំ​ចូល​ថោ​ន​ជាង​១០​ថ្ងៃ​មក​ហើយដោយ​បាន​ទាំង​ថត​ចម្រៀង​ចូល​ឌី​សបាន​មួយ​ចំនួន​ទៀត​ផង ។ បទ​ចម្រៀង​ដែល​នាង​ខ្ញុំ​ច្រៀង​ក្នុង​ផលិតកម្ម​ថ្មី​នេះ​មាន​ប្រមាណ​ជា​៤​ទៅ​៥​បទ​ជា​ជំហាន​ដំបូង​ដែល​ចម្រៀង​ទាំង​អស់នោះ​ច្រៀង​ពាក់ព័ន្ធ​នឹង​បណ្តា​បទ​ចម្រៀង​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​ដោយ​រំពឹង​ថា បទ​ថ្មី​នឹង​មានការ​ដក់ចិត្ត​ក្នុង​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​សា​ជា​ថ្មី​គ្រា​ស្ងាត់​ចេញ​ចម្រៀង​យូរ​ខែ​មកនេះ » ។

សុ​ន ស្រី​ពេជ្រ នៅ​មិន​ទាន់​ប្រាប់​ថា​នាង​ចុះ​កិច្ចសន្យា​ពេញ​សិទ្ធិ​ជាមួយ​ផលិតកម្ម​ថោ​ន ឬ​ក៏​យ៉ាងណា​នោះ​ទេ ។

សុ​ន ស្រី​ពេជ្រ ជា​អតីត​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​ថ្មី​ម្នាក់​ទៀត​ហើយ​ដែល​ចាកចេញ បន្ទាប់​ពី​អ្នក​នាង​យក់ ឋិតរ​ដ្ឋា និង​កញ្ញា​ឈិ​ត សុវណ្ណ​បញ្ញា ៕

តារាចម្រៀង​សុ​ន ស្រី​ពេជ្រ ដែល​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​នោះ​បាន​ចូល​ផលិតកម្ម​ថោ​ន​ហើយ
សុ​ន ស្រី​ពេជ្រ នៅ​មិន​ទាន់​ប្រាប់​ថា​នាង​ចុះ​កិច្ចសន្យា​ពេញ​សិទ្ធិ​ជាមួយ​ផលិតកម្ម​ថោ​ន ឬ​ក៏​យ៉ាងណា​នោះ​ទេ
សុ​ន ស្រី​ពេជ្រ ជា​អតីត​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​ថ្មី​ម្នាក់​ទៀត​ហើយ​ដែល​ចាកចេញ បន្ទាប់​ពី​អ្នក​នាង​យក់ ឋិតរ​ដ្ឋា និង​កញ្ញា​ឈិ​ត សុវណ្ណ​បញ្ញា
សុន ស្រីពេជ្រ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ