អេស្ប៉ាញ៖ ខែ្សបម្រើឆ្នើម James Rodriguez បានត្រៀមខ្លួនចាកចេញពីក្លិបអធិរាជស Real Madrid ហើយ បន្ទាប់ពីគេបានប្រាប់ដល់ក្លិបថា ខ្លូនចង់សែ្វងរកទ្រនំថ្មីយ៉ាងយូរត្រឹម៤៨ម៉ោងទៀត។

Real Madrid នឹងធើ្វដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថៃ្ងអង្គារ សែ្អកនេះ ដើម្បីធើ្វការប្រកួត pre-season របស់ខ្លួន ក្នុងនោះ Rodriguez មិនមានគម្រោងធើ្វដំណើរជាមួយក្រុមទេ។

Manchester United, Chelsea និង Paris Saint-Germain គឺជាក្លិបដែលកំពុងនាំមុខក្នុងការប្រជែងយកប្រធានក្រុមម្រើសជាតិកូឡុំប៊ី ខណៈតម្លៃរបស់អតីតកីឡាករក្រុម Monaco នេះ អាចនឹងមានតម្លៃ៦២លានផោន (៨០លានដុល្លារ) ។

ក្នុងករណីនេះ ប្រធានក្លឹប Real Madrid លោក Florentino Perez សប្បាយចិត្តក្នុងការរក្សាកីឡាករ ប៉ុន្តែ James ជាអ្នកសម្រេចចង់ចេញពី Bernabeu ដោយសារតែ James Rodriguez លេងបានតែ៣៣ប្រកួតប៉ុណ្ណោះ សម្រាប់៦០ប្រកួតរបស់ Real Madrid កាលពីរដូវកាលមុន ហើយថែមទាំងគ្មានឈ្មោះលេងក្នុងបញ្ជីវគ្គផ្ដាច់ព្រ័ត្រ Champions League ទៀតផង៕

James Rodriguez បានប្រាប់ដល់ Real Madrid ថាខ្លួនចង់ចេញពីក្លិបត្រឹមពេល ៤៨ម៉ោង
James អំឡុងពេលលេងឲ្យ Real Madrid រដូវកាលមុន

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]