រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត​កញ្ញា​សោភា ទេពី ស្រឡាំងកាំង​នៅ​ពេល​មាន​អ្នក​ជូន​កាដូ​រថយន្ត​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ ក្នុង​ពិធី​ខួបកំណើត របស់​ខ្លួន ។ កាដូ​នេះ​ធ្វើ​ឱ្យ​នាង​ស្ទើរតែ​ស្រក់​ទឹកភ្នែក ។

តារា​សម្តែង និង​តារាចម្រៀង​វ័យក្មេង​កញ្ញា​សោភា ទេពី ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង​ត្រូវ​លោក​ផ្កាយ​២​ជូន​កាដូ​រថយន្ត​ម៉ាក​ធុន​ត្រា ។ កាលពី​រាត្រី​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៧ ស្រី​ស្អាត​កញ្ញា​សោភា ទេពី ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ពិធី​ខួបកំណើត​ក្នុង​ហាង​ខារ៉ាអូខេ​«​សប្បាយ​ៗKTV»​ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ រាជធានី​ភ្នំពេញ ។ កម្មវិធី​ខួបកំណើត​នោះ​មានការ​ចូលរួម​ពី​មិត្តភក្តិ​ជា​តារាចម្រៀង តារា​សម្តែង និង​ក្រុម​គ្រួសារ​តារា​កម្ពុជា ។

កញ្ញា​សោភា ទេពី និយាយ​ថា​«​នាង​ខ្ញុំ​សម្រេចចិត្ត​ធ្វើ​ខួបកំណើត​ឆ្នាំ​នេះ ក្រោយ​ពេល​ដែល​រាសី​សិល្បៈ​ឡើង​ខ្ពស់​ជាង​មុន មានការ​ចាប់អារម្មណ៍​ច្រើន ។ នាង​ខ្ញុំ​ក៏​សម្រេចចិត្ត​រៀបចំ​ខួបកំណើត​ដែល​ប៉ា​ម៉ាក់​របស់​នាង​ខ្ញុំ​ជា​អ្នក​រៀបចំ​ធ្វើ​ជូន​ដែល​ឆ្នាំ​នេះ​នាង​ខ្ញុំ​មាន​វ័យ​១៥​ឆ្នាំ​គត់ ។

នាង​ខ្ញុំ​រំភើប​ណាស់់​ដែល​កន្លង​មក​ថ្ងៃ​ខួបកំណើត គឺ​ទទួល​បាន​កាដូ​ដូច​ជា​ខ្សែ​.​ក ក្រវិល​អី​តែ​ប៉ុណ្ណោះ ប៉ុន្តែ​លើក​នេះ​លោកប៉ា​គាត់​បាន​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​តែ​ម្តង​បាន​ជូន​កាដូ​ជា​រថយន្ត​ម៉ាក​ធុន​ត្រា​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ​យ៉ាង​ក្រឡែត​តែ​ម្តង ស្ទើរតែ​ភាំង​ដែល​គាត់ ស្ងាត់​ៗ​ជូន​ឡាន​មួយ ។

ប៉ា​នាង​ខ្ញុំ​គាត់​មាន​តួនាទី​ធ្វើការ​រាជការ មាន​ឋានៈ​ផ្កាយ​២​ផង​ដែរ ។ នាង​ខ្ញុំ​គ្មាន​អ្នក​ណាមួយ​ជួយ​ជា​កាដូ​ពិសេស​អុ​ី​ចឹ​ង​នោះ​ទេ ហើយ​ក៏​មិន​ទទួលយក​ដែរ​ក្រៅពី​សាច់ឈាម និង​ចង់បាន​លុះត្រា​ជា​ញើស​ឈាម​របស់​នាង​ខ្ញុំ​ដោយ ក្រុម​គ្រួសារ​នាង​ខ្ញុំ​ក៏​មិន​ទទួលយក​របស់​ដែល​បាន​មក​ទទេ​ៗ​ដែរ​» ៕

សោភា ទេពី ថ្ងៃ​ខួបកំណើត​បាន​កាដូរថយន្ត​តម្លៃ​ជាង​4​ម៉ឺន​ដុល្លារ​ពី​លោក​ផ្កាយ​២

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]