អង់គ្លេស៖ មហាសេដ្ឋីវ័យក្មេង និងជាស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានដាក់សំណើរក្នុងចំនួនទឹកប្រាក់ ១.១៣ពាន់លានអឺរ៉ូ (១.២៨ពាន់លានដុល្លារ) ដើម្បទិញក្លិប Tottenham Horspur ក្នុងប្រទេសអង់គ្លេស។

ទោះជាយ៉ាងណាក្រុមដែលមានមូលដ្ឋានភាគខាងជើងនៃទីក្រុងឡុងដ៍នេះ បានអះអាងថាពុំទាន់មានកិច្ចពិភាក្សាណាមួយទាក់ទងទៅនឹងការទិញក្លិប ពីម្ចាស់គ្រប់គ្រងបណ្ដាញសង្គមដ៏ធំជាងគេនោះទេ ស្របពេលដែលលោក Mark Zuckerberg គឺជាបេក្ខភាពម្នាក់ ក្នុងចំណោមបុគ្គលមានទ្រព្យស្ដុកស្ដម្ភ ដែលចង់កាន់កាប់ក្លឹប Spurs។ 

Mark គ្រោងដាក់សំណើ១.១៣ពាន់លានអឺរ៉ូ (១.២៨ពាន់លានដុល្លារ) ដើម្បីកាន់កាប់ក្រុមខ្លាំងរបស់អង់គ្លេសមួយនេះ។ 

លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក

Spur បានប្រកាសកាលពីថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០១៧ កន្លងទៅ អំពីការបញ្ចប់ការផ្តល់ហិរញ្ញប្បទានបំណុលរបស់ធនាគារសម្រាប់ការសាងសង់កីឡដ្ឋានថ្មី ដែលមានដូចជាធនាគារ Bank of America Merrill Lynch ក្រុមហ៊ុន Goldman Sachs Bank និង HSBC Bank plc ។

កាលពីឆ្នាំ២០១៥ លោក Joe Lewis ដែលជាម្ចាស់ក្លិប Tottenham Hotspurs ធ្លាប់បានបដិសេធសំណើ ១ពាន់លានអឺរ៉ូ (១.១៤ពាន់លានដុល្លារ) ម្ដងមកហើយ ដោយទាមទារប្រមាណ ២.២៦ពាន់លានអឺរ៉ូ (២.៥៧ពាន់លានដុល្លារ) សម្រាប់អ្នកណាដែលមានបំណងទិញក្លិបរបស់លោក៕  

កីឡាករ និងគ្រូបង្វឹករបស់ក្លិប Tottenham Hotspur
កីឡដ្ឋានថ្មីរបស់ក្លិប Tottenham Hotspur ស្ថិតក្នុងការសាងសង់

ប្រភព៖ ESPN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]