ភ្នំពេញ៖ ក្រោយពីមានមតិរិះគន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពាក់ព័ន្ធទៅនឹង តារាកំប្លែងស្រីវ័យក្មេង កញ្ញា នីឡា បានជាន់ទង់ជាតិខ្មែរ ពេលលេងកំប្លែង កាលពីម្សិលមិញនេះ រូបនាងផ្ទាល់ និង ក្រុមកំប្លែងទាំងអស់ បានធ្វើការ សុំទោសជាសាធារណៈ។

បើស្តាប់តាមការនិយាយ នៅក្នុងវីដេអូ Live របស់លោកតា វិចទ័រ បានឃើញថា កញ្ញា នីឡា និងសមាជិកក្រុមកំប្លែង បានដឹងខ្លួនខុស នូវទង្វើអចេតនាមួយនេះ ដោយសារពេលនោះ ពួកគេភ្លេចខ្លួន និងមិនចាប់អារម្មណ៍ ហើយពួកគេ សង្ឃឹមថា នឹងមិនមានករណីបែបនេះ កើតឡើងម្តងទៀតនោះទេ នៅពេលក្រោយ។

ជាពិសេស សម្រាប់លោកតា វិចទ័រវិញ ក៏បាននិយាយដែរថា រូបលោក មានការសោកស្កាយយ៉ាងខ្លាំង ទៅលើទង្វើមួយនេះ ហើយលើកក្រោយ រូបលោក នឹងធ្វើការដឹកនាំ និងមើលការខុសត្រូវ យ៉ាងល្អិតល្អន់បំផុត៕

ចង់ដឹងយ៉ាងណា ស្តាប់នីឡា និងសមាជិកក្រុមកំប្លែង និយាយទាំងអស់គ្នា៖ 

នីឡា ជាន់ទង់ជាតិខ្មែរ នៅពេលលេងកំប្លែង
កញ្ញា នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា