តុក្កតា គឺជាវត្ថុ ដែលមនុស្សសឹងតែគ្រប់ៗគ្នាចូលចិត្តលេង និងតុបតែងបន្ទប់ណាស់។ ប៉ុន្តែជាក់ស្តែង តុក្កតាទាំងនោះងាយនឹងប្រឡាក់ ជាប់ធូលីដីច្រើន ហើយជាពិសេស គឺអាចបង្កជាអាឡែហ្ស៊ីថែមទៀត។

ហេតុនេះ ទើបបានជាយើងនឹងលើកឡើងនូវរបៀបបោកគក់តុក្កតាទាំងនោះ ឲ្យបានស្អាត និងងាយស្រួល ដូចខាងក្រោមនេះ ៖ 

តុក្កតា គឺជាវត្ថុ ដែលមនុស្សសឹងតែគ្រប់ៗគ្នាចូលចិត្តលេង និងតុបតែងបន្ទប់ណាស់

# ប្រើស្បោងក្រណាត់បោកសម្លៀកបំពាក់

ស្បោងក្រណាត់ សម្រាប់បោកសម្លៀកបំពាក់ ក៏អាចជួយបោកគក់តុក្កតាបានដែរ។ ងាយៗដោយគ្រាន់តែ ញាត់តុក្កតាចូលទៅក្នុងស្បោងនោះ រួចដាក់ចូលម៉ាស៊ីនបោកគក់ខោអាវ ជាការស្រេច។ វិធីនេះ អាចជួយការពារតុក្កតា មិនឲ្យដាច់រហែក និងខូចទ្រង់ទ្រាយ។

# ប្រើម្សៅ Baking soda

• ដើម្បីអាចកម្ចាត់ក្លិន ស្នាមប្រឡាក់ និងធូលីដីបានស្អាតល្អ អ្នកត្រូវដាក់តុក្កតា ក្នុងស្បោងជ័រមានមាត់បិទជិតមួយ រួចចាក់ម្សៅ Baking soda ចូល។

• បន្ទាប់មកក្រឡុកតុក្កតានៅក្នុងស្បោងនោះ ដើម្បីឲ្យម្សៅ Baking soda ជាប់ពាសពេញខ្លួនរបស់តុក្កតា រួចទុកចោល ៣០ នាទី។

• ៣០ នាទីក្រោយ យកតុក្កតាចេញ មកបោសសម្អាតម្សៅ Baking soda ចេញ ដោយប្រើកន្សែងពោះគោ ជាការស្រេច។ 

នេះជារបៀបបោកគក់តុក្កតាទាំងនោះ ឲ្យបានស្អាត និងងាយស្រួល មួយចំនួន

# ប្រើទឹកខ្មេះ

ងាយៗដោយគ្រាន់តែអ្នក លាយទឹកក្តៅឧណ្ណៗ និងទឹកខ្មេះ កន្លះពែងដូចគ្នា ចូលក្នុងចានដែកមួយ រួចយកតុក្កតាមកត្រាំចោល ៣០ នាទី សឹមលើកយកទៅហាល ជាការស្រេច៕ 

ជាក់ស្តែង តុក្កតាទាំងនោះងាយនឹងប្រឡាក់ ជាប់ធូលីដីច្រើន ហើយជាពិសេស គឺអាចបង្កជាអាឡែហ្ស៊ីថែមទៀត

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]