ភ្នំពេញ៖ ជាទូទៅតារានៅក្នុងសង្គមសិល្បៈ តែងតែទទួលបាននូវការស្រលាញ់រាប់អានពីសំណាក់អ្នកគាំទ្ររបស់ខ្លួនជាច្រើន។ ហើយនៅពេលចេញទៅតាមកម្មវិធីប្រគំតន្រ្តីតូចធំនានាពួកគេក៏តែងតែទទួលនូវកាដូ ពីបណ្តាអ្នកគាំទ្រទាំងនោះ ដូចជា បាច់ផ្កា តុក្កតា និងរបស់វត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀតផងដែរ។

ជាក់ស្តែងកំពូលតារាចម្រៀង និងតារាសម្តែងស្រីប៉ុន្មានដួងនេះ សុទ្ធសឹងតែបានទទួលកាដូដូចជាតុក្កតាស្រស់ស្អាតជាច្រើន ពីអ្នកគាំទ្ររបស់ខ្លួន ពេលចេញតាមកម្មវិធីនានាប្រគំតន្ត្រីម្តងៗ។

ឃើញហើយទើបដឹងថា តុក្កតាដែលអ្នកគាំទ្រ បានជូនទៅដល់តារានៅក្នុងដួងចិត្តរបស់ពួកគេទាំងនោះ គឺពិតជាស្អាតៗខ្លាំងណាស់។ ក្នុងនោះដែរយើងឃើញមានតុក្កតាទាំងតូចទាំងធំ ព្រមទាំងមានម៉ូតខុសៗគ្នាយ៉ាងចម្រុះ គរជាគំនរដូចភ្នំ ស្ទើរតែអាចបើកជាហាងលក់តុក្កតាមួយបានទៅហើយ។

ចង់ដឹងថា តើតារាស្រីរូបណាខ្លះដែលបានទទួលតុក្កតាយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រនោះ យើងមកតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖ 

១) កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា៖ តែងទទួលបាននូវតុក្កតា ស្អាតៗជាច្រើនពីអ្នកគាំទ្រពេលឡើងច្រៀងតាមឆាកប្រគំតន្រ្តី។ តុក្កតារបស់តារាស្រីរូបនេះទុកក្នុងបន្ទប់មួយដាច់តែឯង ហើយទុកជាវត្ថុអនុស្សាវរីយ៍របស់អ្នកគាំទ្រ ដែលមានចិត្តស្រលាញ់មកលើខ្លួន។ តុក្កតាទាំងនោះពិតជាស្អាត និងមានជាច្រើនម៉ូតមែនទែន។ 

តារាចម្រៀង ឱក សុគន្ធកញ្ញា
បន្ទប់ដាក់តុក្កតារបស់តារាចម្រៀង ឱក សុគន្ធកញ្ញា

២) តារាចម្រៀង និងតារាសម្តែងកញ្ញា គៀត សុវណ្ណាឡាង៖ តារាស្រីរូបនេះក៏ទទួលបានតុក្កតា និងបាច់ផ្កាយ៉ាងច្រើនពីអ្នកគាំទ្ររបស់ខ្លួនផងដែរ គឺច្រើនរហូតដល់ថ្នាក់អាចបើកជាហាងលក់បាន។

រូបតុក្កតារបស់អ្នកគាំទ្រ ដែលបានជូនកញ្ញា គៀត សុវណ្ណាឡាង
កញ្ញា គៀត សុវណ្ណាឡាង

៣) តារាចម្រៀងកញ្ញា សុគន្ធ និសា៖ ជាតារាស្រីដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចិត្តទស្សនិកជន ដូច្នេះនាងត្រូវបានអ្នកគាំទ្រស្រលាញ់ចូលចិត្ត ហើយជូនកាដូជាតុក្កតាជាច្រើន ជាពិសេសគឺតុក្កតាធំៗតែម្តង។

តារាចម្រៀង សុគន្ធ និសា
តុក្កតាដែលអ្នកគាំទ្របានជូន ពេលប្រគំតន្រ្តីនានា
តុក្កតាខ្លាឃ្មុំយ៉ាងធំរបស់តារាចម្រៀងកញ្ញា សុគន្ធ និសា

៤) តារាចម្រៀង កញ្ញា សុខ ពិសី៖ កញ្ញាមានការស្រលាញ់រាប់អានជាច្រើនពីបណ្តាអ្នកគាំទ្រ ជាពិសេសគឺពួកគេទាំងនោះបានហៅកញ្ញា សុខ ពិសី ថាជាម៉ាក់ៗពេញមាត់ និងបានជូនជាតុក្កតាស្រស់ស្អាតជាច្រើន ជាវត្ថុអនុស្សាវរីយ៍ដល់នាងផងដែរ។

កញ្ញា សុខ ពិសី
រូបតុក្កតាស្អាតជាច្រើនរបស់កញ្ញា សុខ ពីសី
កញ្ញា សុខ ពិសី តែងទទួលបានតុក្កតាធំៗពីអ្នកគាំទ្រ

៥) តារាចម្រៀងវ័យក្មេងកញ្ញា រ៉េត ស៊ូហ្សាណា៖ ថ្វីត្បិតតែទើបតែចូលប្រឡូកនៅក្នុងវិស័យសិល្បៈចម្រៀងបានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែកញ្ញាក៏ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ហើយតែងតែមានអ្នកគាំត្រជូនតុក្កតាធំៗ និងស្អាតៗឱ្យមិនសូវដាច់នោះទេ៕

តុក្កតាធំៗ និងស្រស់ស្អាតរបស់កញ្ញា រ៉េត ស៊ូហ្សាណា
តុក្កតាដែលកញ្ញា រ៉េត ស៊ូហ្សាណា តែងបានពីអ្នកគាំទ្ររបស់់ខ្លួន
កញ្ញា រ៉េត ស៊ូហ្សាណា

ចុះប្រិយមិត្តទាំងអស់គ្នា មានធ្លាប់ជូនតុក្កតាទៅដល់តារាចម្រៀងស្រីល្បីៗទាំងនេះដែរទេ? ថាមិនត្រូវក្នុងចំណោមតុក្កតាទាំងនេះ ប្រហែលជាមានរបស់ប្រិយមិត្តទាំងអស់គ្នាផងក៏មិនដឹង?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា