ទម្រង់ផ្ចិត អាចមានទំហំ និងរូបរាងខុសៗគ្នា ប៉ុន្តែជាទូទៅអ្នកអាចបែងចែកជា ផ្ចិតលិបចូលក្នុង និងផ្ចិតដែលលៀនចេញក្រៅ។ មនុស្សភាគច្រើន ប្រាកដជាធ្លាប់ឆ្ងល់ និងចង់ដឹងពីមូលហេតុរបស់ប្រភេទរន្ធផ្ចិតនេះណាស់ ថាតើហេតុអ្វីបានជាវាលិប និងលៀនចេញខុសគ្នា យ៉ាងដូច្នេះ។

ជាក់ស្តែង ផ្ចិតដែលលិបចូលក្នុង មានទូទៅជាងផ្ចិតដែលលៀនចេញក្រៅ និងអាចនិយាយបានថាមានចំនួន ៩០% នៃមនុស្សទាំងអស់។ សម្រាប់ ១០% ផ្សេងទៀត គឺជាបរិមាណអ្នកដែលមានផ្ចិតលៀនចេញក្រៅ ហើយវាក៏ជាចម្ងល់របស់មនុស្សជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា រន្ធផ្ចិត កើតចេញពីទងសុក ដែលមានតួនាទីក្នុងការបញ្ជូន សារធាតុចិញ្ចឹមពីម្តាយទៅកាន់ទារក ក្នុងកំឡុងពេលមានផ្ទៃពោះ និងត្រូវបានកាច់ផ្តាច់ភ្លាមៗ បន្ទាប់ពីសម្រាលរួច។ 

ហេតុនេះ បន្ទាប់ពីអ្នកកើតមកភ្លាម គ្រូពេទ្យនឹងធ្វើការចង និងរឹតទងសុក ត្រង់កន្លែងដែលទើបតែកាច់ផ្តាច់រួចនោះ។ ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ ទងសុកនោះនឹងចាប់ផ្តើមស្ងួតម្តងបន្តិចៗ ហើយជ្រុះ ក្លាយជារន្ធផ្ចិតតែម្តង។

រន្ធផ្ចិត កើតចេញពីទងសុក ដែលមានតួនាទីក្នុងការបញ្ជូន សារធាតុចិញ្ចឹមពីម្តាយទៅកាន់ទារក ក្នុងកំឡុងពេលមានផ្ទៃពោះ និងត្រូវបានកាច់ផ្តាច់ភ្លាមៗ បន្ទាប់ពីសម្រាលរួច

សម្រាប់អ្នកមានផ្ចិតលិបចូលក្នុង ឬលៀនចេញក្រៅ គឺមិនមានអ្វីខុសគ្នានោះទេ។ តាមពិតទៅ អ្នកមានផ្ចិតលៀនចេញក្រៅ គឺដោយសារតែ ការកាត់ទងសុកសល់វែងពេក ដែលបណ្តាលឲ្យសាច់នៅជាប់រន្ធផ្ចិតច្រើនប៉ុណ្ណោះ។ ជាពិសេស ស្ថានភាពសុខភាព មិនមានភាពខុសគ្នាអ្វីឡើយ។

ប៉ុន្តែទោះជាយ៉ាងណា ក្នុងករណីកម្រខ្លះ អ្នកមានផ្ចិតលៀនចេញក្រៅ អាចកើតជំងឺមួយហៅថា “Umbilical hernia” ដែលកើតឡើងដោយសារ ពោះវៀនដុះកាត់សាច់ដុំពោះ ហើយលៀនចេញមកតាមរន្ធផ្ចិត។ អាការមិនប្រក្រតីនេះអាចបាត់ទៅវិញ ក្នុងរយៈពេលមួយឆ្នាំក្រោយពីកើត ប៉ុន្តែប្រសិនបើមិនបាត់ទៅវិញទេនោះ វាត្រូវតែធ្វើការវះកាត់ ជាក់ជាមិនខាន៕ 

សម្រាប់អ្នកមានផ្ចិតលិបចូលក្នុង ឬលៀនចេញក្រៅ គឺមិនមានស្ថានភាពសុខភាពខុសគ្នាអ្វីឡើយ

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]