(ភ្នំពេញ)៖ ជម្លោះដ៏ស្រួចស្រាល រវាងក្រុមគ្រួសារតារាសម្ដែង, តារាបង្ហាញម៉ូដ និងជាពិធីករ លោក ម៉ា ដូណា កំពុងតែពុះកញ្ជ្រោលឡើង យ៉ាងតឹងសរសៃក ស្របពេលដែលលោក ម៉ា ដូណា ទទូចចង់បានយុត្តិធម៌ឆាប់ៗ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ សម្រាប់រូបលោក ក៏ដូចជាក្រុមគ្រួសារ ខណៈដែលរូបលោកចាត់ទុកថា គឺជាជនរងគ្រោះក្នុងសំណុំរឿងនេះ។ ដោយឡែកភាគីជម្លោះម្ខាងទៀត ក៏បានប្រកាន់ជំហរឹងមាំថា ខ្លួនជាអ្នករងគ្រោះដែរ ហើយទាមទារឲ្យលោក ម៉ា ដូណា ក៏ដូចជាក្រុមគ្រួសារតារារូបនេះ ធ្វើការសុំទោសជាសាធារណៈ ដើម្បីបញ្ចប់ជម្លោះ កុំឲ្យបន្តរ៉ាំរ៉ៃទៅមុខទៀត។

ជម្លោះរបស់ភាគីទាំងពីរ ដែលកំពុងតែទាមទាររកត្រូវរៀងៗខ្លួននេះ ត្រូវបានគេដឹងថា ផ្ដើមចេញពីការធ្វើរបងផ្ទះ ដែលគ្រួសារលោក ម៉ា ដូណា អះអាងថា ធ្វើចូលមកក្នុងដីរបស់លោក (ប្រវែង១តឹក) និងធ្វើទាំងពុំមានច្បាប់អនុញ្ញាត ពីអាជ្ញាធរ ពោលគឺពុំមានការដឹងឮ ពីមន្រ្តីសូរិយោដី ទើបក្រុមគ្រួសាររបស់លោក បានទៅឃាត់ឃាំង មិនឲ្យបន្តធ្វើ រហូតមានជម្លោះឡើង បង្កឲ្យមានហិង្សាលើគ្នាទៅវិញទៅមក ផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីមានជម្លោះ រហូតបងស្រីរបស់លោក ម៉ា ដូណា មានរបួសទៀតនោះ ត្រូវបានក្រុមគ្រួសារភាគី ជម្លោះដាក់ពាក្យបណ្ដឹង ប្ដឹងលើក្រុមគ្រួសាររបស់លោកបន្ថែមទៀត ដោយទាមទារជំងឺចិត្ត រហូតដល់ទៅ៨ម៉ឺនដុល្លារ។

ជម្លោះចង់ឈ្នះចង់ចាញ់ ផ្ដើមចេញពីដីមួយចំអាមនេះ ត្រូវបានគេមើលឃើញថា ភាគីទាំងពីរហាក់កំពុងតែ ទាញហេតុផលយកត្រូវរៀងៗខ្លួន ហើយធ្វើការចោទប្រកាន់គ្នា ទៅវិញទៅមក ។ ក្នុងនោះភាគីទាំងពីរ សុទ្ធតែមានចេតនា ចង់ឲ្យច្បាប់ជាអ្នកដោះស្រាយ និងរកយុត្តិធម៌ដល់គ្រួសារ របស់ពួកគេរៀៗខ្លួន។ ប៉ុន្តែភាគីម្ខាងទៀត បានទាមទារឲ្យ គ្រួសារលោក ម៉ា ដូណា សុំទោសជាសាធារណៈ ជាថ្នូរនឹងការដកពាក្យបណ្ដឹង។

ជុំវិញបញ្ហាចោទគ្នាទៅវិញទៅមក ក្នុងជម្លោះដី១តឹកនេះ លោក ម៉ា ដូណា ដែលមហាជនស្គាល់ថា ជាតារាសម្ដែង, កំប្លែង និងជាតារាពិធីករផងនោះ បានថ្លែងឲ្យដឹងថា ក្រុមគ្រួសាររបស់លោក មិនបានប្រើអំណាច ប្រើទឹកប្រាក់ ដើម្បីគៀបសង្កត់ទៅលើភាគីម្ខាងទៀតឡើយ ពោលគឺគ្រួសារលោកអ្នកក្រីក្រ ជំពាក់ប្រាក់ក្នុងធនាគារទៀត តើឲ្យលោកមាន លុយ ឬខ្នង និងបក្ខពួកមកពីណា ដើម្បីយកឈ្នះភាគីម្ខាងទៀត? អ្វីដែលលោក ម៉ា ដូណា និងគ្រួសារចង់បាននៅពេលនេះ គឺសូមឲ្យច្បាប់គ្រប់លំដាប់ថ្នាក់ មានដូចជាសង្កាត់ ខណ្ឌ ឬមន្រ្តីតុលាការ មេត្តាជួយពន្លឿន សំណុំរឿងនេះ ដើម្បីឲ្យគ្រួសាររបស់លោក ទទួលបានយុត្តិធម៌ ព្រោះលោកជាជនរងគ្រោះ។

លោក ម៉ា ដូណា បានថ្លែងបន្តទៀតថា រឿងរ៉ាវដែលភាគីម្ខាងទៀត បានចោទប្រកាន់មកលើរូបលោក ក៏ដូចជាក្រុមគ្រួសារលោក គឺមិនមែនជាការពិតទាំងអស់ និងសុទ្ធតែបំភ្លើសយកត្រូវខ្លួនឯង ខណៈដែលភាគីម្ខាងនោះ បានធ្វើឲ្យបងស្រីរបស់លោក មានរបួសធ្ងន់ត្រង់ខាងក្រោមភ្នែក ដោយការប្រើហិង្សាទាំងកម្រោល មកលើគ្រួសារលោក។ លោក ម៉ា ដូណា បានសង្កត់ធ្ងន់ថា អ្វីៗដែលលោកធ្វើ និងអះអាង គឺមានភស្ដុតាងត្រឹមត្រូវ ហើយសុំនិយាយអ្វីដែលជាការពិត និងមិនបានបំភ្លើស ឬបំប៉ោងដើម្បីយកត្រូវឡើយ ខណៈដែលបណ្ដឹងរបស់លោក នឹងប្ដឹងទាមទារជំងឺចិត្ត១០ម៉ឺនដុល្លារ ហើយលុយ១០ម៉ឺនដុល្លារនោះ លោកនឹងបរិច្ចាគឲ្យទៅមន្ទីរពេទ្យ គន្ធបុប្ផា ទាំងអស់ ព្រោះជាលុយក្ដៅក្រហាយ។

លោក ម៉ា ដូណា បានបង្ហាញភស្ដុតាង និងឯកសារជាច្រើន ដើម្បីឲ្យមហាជនដឹងថា នរណាត្រូវនរណាខុស ព្រោះបើនិយាយពីទំហំដីវិញ លោកមិនចង់បានសូម្បីតែបន្តិច ចំពោះដីជម្លោះ១ចំអាមនេះ ខណៈដែលនៅខាងក្រោយផ្ទះលោក មានដីទំហំប្រមាណជាង២ពាន់ម៉ែត្រការ៉េ ទៀតឯណោះ។ ប៉ុន្តែទង្វើដែលភាគីម្ខាងទៀត ធ្វើមកលើរូបលោក ក្រុមគ្រួសាររបស់លោក គឺមិនអាចទទួលយកបានឡើយ។

ដោយឡែក ងាកមកភាគីម្ខាងទៀត ក៏បានអះអាងដែរថា ជម្លោះនេះគឺផ្ដើមចេញពីគ្រួសាររបស់លោក ម៉ា ដូណា ជាអ្នកបង្កមុន ព្រោះការធ្វើរបងផ្ទះនេះ គឺធ្វើក្នុងដីរបស់ខ្លួន ពុំបានចូល ឬរំលោភយកដីផ្ទះ របស់លោក ម៉ា ដូណា ឡើយ។ ម្យ៉ាងទៀតព្រំប្រទល់ចាស់ ក៏នៅមានដល់សព្វថ្ងៃ និងអាចមើលឃើញជាក់ស្ដែង ប៉ុន្តែភាគីខាងលោក ម៉ា ដូណា បែរជាចាក់សាប (ចាក់ស៊ីម៉ង់ត៍) លុបចោលទៅវិញ។

លោក សុខ ចន្ថា ជាភាគីម្ខាងទៀត បានអះអាងថា គ្រួសាររបស់លោកបានមករស់នៅទីនេះ អស់រយៈពេលជាង៣០ ឆ្នាំមកហើយ ពុំដែលមានរឿងរ៉ាវបែបនេះ កើតឡើងទេ ហើយអ្នករស់នៅក្នុងភូមិនេះ ក៏ដឹងដែរថា គ្រួសាររបស់លោកមានចរិតយ៉ាងណា ហើយបានធ្វើអ្វីខ្លះ។ គ្រួសារលោកមិនដែលចង់ឲ្យមានទំនាស់ ជាមួយនរណាឡើយ ជាពិសេស គឺអ្នកជិតខាងគ្នាតែម្ដង។ ប៉ុន្តែគ្រួសារលោក ម៉ា ដូណា អាងជាអ្នកមាន មានបងប្អូនជាអ្នកធំ បែរជាធ្វើទង្វើមិនគប្បីមកលើគ្រួសារលោក ដែលធ្វើឲ្យលោកមិនអាចទទួលយកបាន ជាពិសេស គឺការប្រើហិង្សាមកលើកូនស្រីលោក ដែលកំពុងមានផ្ទៃពោះនេះទៀត។

អ្នកនាង សុខ ស្រីពៅ ដែលកំពុងមានផ្ទៃពោះផងនោះ បានបន្ថែមថា ជម្លោះនេះ គឺផ្ដើមចេញពីគ្រួសារលោក ម៉ា ដូណា ជាអ្នកបង្កមុន។ ដូច្នេះនាង និងគ្រួសារមិនសុខចិត្តឡើយ។ រូបនាង និងគ្រួសារគួរតែទទួលបាននូវអ្វីមួយ ពីភាគីខាងលោក ម៉ា ដូណា ដែលជាអ្នកបង្ក ពោលនាងចង់ឲ្យគ្រួសារលោក ម៉ា ដូណា សុំទោសជាសាធារណៈ បើមិនចង់ឲ្យរឿងនេះ កាន់តែវែងឆ្ងាយ។

តាមការអះអាងរបស់ អ្នកនាង សុខ ស្រីពៅ ក៏ដូចជាម្ដាយរបស់នាង គឺអ្នកស្រី អ៊ុ វណ្ណា ហាក់បង្ហាញជំហរមួយថា ចង់បញ្ចប់រឿងនេះត្រឹមប៉ុណ្ណេះ ពោលគឺមិនចង់ឲ្យរឿងកាន់តែឆ្ងាយ តទៅទៀត ព្រោះធ្វើឲ្យភាគីទាំងពីរ ខាតបង់ទាំងពេលវេលា កម្លាំង និងធនធានផងដែរ។ ប៉ុន្តែអ្វីដែលជាការទាមទារ គេកំពុងតែរង់ចាំមើលថា តើភាគីខាងគ្រួសារលោក ម៉ា ដូណា ទទួលយកបាន ឬយ៉ាងណា ខណៈដែលលោក ម៉ា ដូណា និងក្រុមគ្រួសារ ក៏អះអាងថា ជាជនរងគ្រោះដូចគ្នា បែបនេះ?

សូមបញ្ជាក់ថា ទីតាំងជម្លោះដីព្រំរបងផ្ទះ មួយចំអាមនេះ គឺស្ថិតនៅក្នុងតាមបណ្ដោយផ្លូវ វ៉េងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ៕

គ្រួសារ​តារា​សម្ដែង ម៉ា ដូណា ទទូច​ចង់​​បាន​​យុត្តិធម៌​​ឆាប់ៗ ខណៈ​ភាគី​ម្ខាងទៀត ទាមទារ​​ឲ្យ​មាន​ការសុំទោស!

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា